CamNews

លី ច័ន្ទសីហា ត្រូវ​បុរស​ម្នាក់​ហួងហែង តែ​នាង​ស្ទាក់ស្ទើរ

ភ្នំពេញៈ ថ្មីៗនេះ គេសង្កេតឃើញថា លី ច័ន្ទសីហា ហាក់សម្ញែងភាពសិ្នទ្ធស្នាលប្លែក ជាមួយបុរសមាឌធាត់ម្នាក់ វ័យស្របាលគ្នា ប្រៀបដូចជាគូស្នេហ៍ ដោយពួកគេទាំងពីរនាក់ តែងតែបណ្តើរគ្នា ត្រសងដូចលលកញីឈ្មោល ចូលរួមក្នុងកម្មវិធីមិត្តភក្តិផ្សេងៗ។ មិនតែប៉ុណ្ណោះ នៅលើ Account Facebook បុរសម្នាក់នោះ បានរំលេចរូបថត និងសារផ្អែមល្ហែមជាច្រើន ជាមួយ លី ច័ន្ទសីហា ជាហូរហែ រហូតធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដានសកម្មភាពសិល្បៈ និងគាំទ្រនាង លាន់មាត់ស្ទើរគ្រប់ៗ គ្នាថា អ្នកទាំងពីរលួចលាក់ បង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយគ្នា។ ប៉ុន្តែការលើកឡើងបែបនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខច្រានចោល ភ្លាមៗថា ទំនាក់ទំនង របស់ពួកគេ មិនទាន់ឈានដល់ រឿងស្នេហាស្នេហ៍ហិត អ្វីឡើយ ។

រូបថតជាច្រើនសន្លឹក របស់តារាទឹកភ្នែក លី ច័ន្ទសីហា ត្រូវបានបុរសម្នាក់ មានឈ្មោះក្នុង Account Facebook ថា “A Hea Seng” បានយកមកបង្ហោះ នៅពាសពេញបណ្តាញទំនាក់ទំនង សង្គមរបស់គេ ដោយមានសរសេរពាក្យសម្តី បង្កប់អត្ថន័យផ្អែម ល្ហែម ក្នុងន័យស្នេហាលេបខាយ និងមានដាក់ភ្ជាប់មកជាមួយ រូបថត កញ្ញា សីហា ថា "មនុស្សស្រីលើលោកនេះ មានច្រើនណាស់ តែមនុស្សម្នាក់នេះ ខ្ញុំសុំហើយ ព្រោះជាបេះដូងខ្ញុំ ហាមអ្នកណាមើល ហាមប៉ង ហាមទាក់ទង បើរាប់អានបាន..!" និងមានសារមួយចំនួនទៀត សុទ្ធសឹងតែជាសារស្នេហា បង្ហាញអារម្មណ៍ហួងហែង ត្រូវបានបុរសម្នាក់នេះ បង្ហោះជាសាធារណៈប្រៀបដូចជាសង្សារ យល់ចិត្តថ្លើមគ្នា។

ទាក់ទងនឹងការលើកឡើងនេះ ត្រូវបានម្ចាស់ខ្លួន កញ្ញា លី ច័ន្ទសីហា ចេញមុខបកស្រាយ ដោយទទួលស្គាល់ ពីភាពសិ្នទ្ធស្នាលរវាងនាង និងបុរសម្នាក់នោះ ប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤នេះថា សម្រាប់នាង និងបុរសម្នាក់ មានឈ្មោះ A Hea Seng នោះ បានរាប់អានគ្នា ក្នុងនាមជាមិត្តភក្តិ និងបងប្អូនច្រើនឆ្នាំមកហើយ ។ ជាទូទៅរូបនាង តែងតែមានភាពស្និទ្ធស្នាល ជាមួយគ្នាបែបនេះ គ្មានអ្វីចម្លែកទេ តែទំនាក់ទំនងពួកនាងមិនទាន់ ឈានដល់រឿងស្នេហាឡើយ។

តារាទឹកភ្នែក លី ច័ន្ទសីហា បានប្រាប់ឲ្យដឹងទៀតថា "ជាទូទៅ Hea Seng គាត់តែងតែ បង្ហាញពីកាយវិការស្និទ្ធស្នាល រវាងខ្ញុំ និងគាត់រហូត ។ ខ្ញុំគិតថាជារឿងធម្មតា សម្រាប់ពួកខ្ញុំ ។ តែកន្លងមក ខ្ញុំក៏ធ្លាប់មានចិត្តគិតថា ថ្ងៃណាមួយប្រាកដជា មានទស្សនិកជន ឬអ្នកសារព័ត៌មាន ចាប់អារម្មណ៍ ថាខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នា (សង្សារ) ជាក់ជាមិនខាន។ នៅទីបំផុត អ្វីដែល ខ្ញុំគិតនោះ ក៏កើតឡើងមែន កន្លងមកធ្លាប់មានគេសួរខ្ញុំច្រើន ទាក់ទងរឿងនេះ ។ តែពេលនេះ ខ្ញុំសុំឆ្លើយដោយត្រង់ថា មិត្តភាពរវាងពួកខ្ញុំ មិនទាន់បោះជំហានឈាន ទៅដល់រឿងស្នេហាទេ គឺរង់ចាំពេលវេលា មើលចិត្តគ្នាសិន បើអាចដើរលើផ្លូវតែមួយ ជាមួយ គ្នាបាន ថាមិនត្រូវអាចស្រឡាញ់គ្នា មែនទែនក៏មិនដឹង (សើច)...! " ។

សីហា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា កន្លងមកធ្លាប់ មានបុរសច្រើន បានពោលពាក្យ សុំស្រឡាញ់ តែនាងមិនទាន់ទទួល ហើយពេលនេះ នាងក៏មិនទាន់ចង់ទទួល ឬប្រកាសប្រាប់ថា បុរសណាម្នាក់ ជាគូកំណាញ់ចិត្តដែរ រង់ចាំពេលវេលាសិន ។ ម្យ៉ាងពេលនេះ នាងក៏បានចាប់ផ្តើម មើលចិត្តគ្នា ជាមួយបុរសរូបសង្ហាមាឌមាំ មានឈ្មោះថា Hea Seng តែមិនមែនមានន័យថា នាងសម្ងំបង្កាត់ភ្លើងស្នេហ៍អ្វីទេ គ្រាន់តែមើលចិត្តគ្នាសិន ហើយថ្ងៃណាដែលនាងស្វែងរកឃើញ នាងនឹងប្រកាសជាសាធារណៈ ដោយខ្លួនឯង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល