CamNews

អាជ្ញាធរ និងសមត្ថកិច្ច ចុះមករើសិប្ប កម្មផលិតទឹកកក និងចែកអំណោយ ដល់ ពលរដ្ឋ ដែលរងគ្រោះ

ភ្នំពេញ ៖ ក្រោយពីមានបទបញ្ជារបស់ សម្ដេចនាយករដ្ឋមន្ដ្រី ឱ្យបិទសិប្បកម្មផលិត ទឹកកក
ចោលទាំងស្រុង កាលពីយប់មិញរួច មក នៅព្រឹកថ្ងៃ ទី១១ ខែឧសភា នេះ អាជ្ញាធរនិងកម្លាំង
សមត្ថកិច្ច ដឹកនាំដោយ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ
អភិបាលខណ្ឌ ឫស្សីកែវ លោកឃ្លាំង ហួត អធិការនគរបាលខណ្ឌឫស្សីកែវ លោក ទៀង ចាន់
សា ដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញារងអមសាលាដំបូង មាស ច័ន្ទពិសិដ្ឋ បានចុះ
មករុះរើ សិប្បកម្មទឹកកកនេះតែម្ដង ដែលមានទីតាំងស្ថិតនៅជាប់កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិ
ស្ពានខ្ពស់ សង្កាត់គីឡូ ម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌឫស្សីកែវ និងម្ចាស់សិប្បកម្មផលិតទឹកកក ក៏បានចែក អំណោយ និង
ថវិកា ជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារ ហិត ក្លិនជាតិអាម៉ូញាក់ របស់សិប្បកម្មទឹកកក
មួយនេះ អស់រយៈពេលជាច្រើនខែមកនោះ ។

អភិបាលខណ្ឌឫស្សីកែវ លោកឃ្លាំង ហួត បានមានប្រសាសន៍ថា ក្រោមបទបញ្ជារបស់នាយករដ្ឋ
មន្ដ្រី អាជ្ញាធរខណ្ឌ និងសមត្ថកិច្ចបានចុះមករើ សម្ភារៈ សិប្បកម្មទឹកកកនេះតែម្ដង ។

នៅចំពោះមុខប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារជាតិអាម៉ូញាក់ សិប្បកម្មមួយនេះ តំណាង
សិប្បកម្មផលិតទឹកកក លោកសុខ វិបុល បាន និយាយ ថា លោកសុំទោសចំពោះ ប្រជាពលរដ្ឋ
ដែលមានបញ្ហាកន្លងមក ហើយខាងសិប្បកម្មរបស់លោក អនុវត្ដតាម គោលការណ៍ និងបទបញ្ជា
របស់សម្ដេចនាយករដ្ឋមន្ដ្រី ដោយគ្មានការយោគយល់ឡើយ ។

ប្រជាពលរដ្ឋ ដែលចូលរួមទទួលអំណោយ និងថវិកាពីអាជ្ញាធរ និងតំណាងសិប្បកម្មនោះ បាន
សាទរជាថ្មី ចំពោះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមរយៈអាជ្ញាធរខណ្ឌឫស្សីកែវ និងសមត្ថ
កិច្ច  ដែលជួយរកដំណោះស្រាយ ដោយយុត្ដិធម៌ជូនពួកគាត់ដែលរងគ្រោះ អស់រយៈពេលប៉ុន្មាន
ឆ្នាំមកនេះ ។

ប្រជាពលរដ្ឋដែលរងគ្រោះនិងធ្លាក់ខ្លួនឈឺ ដោយសារហិតជាតិ អាម៉ូញ៉ាក់ពីសិប្បកម្មផលិតទឹកកក
មួយនេះ បានធូរស្រាលច្រើនហើយ ក្រោយពីមានការព្យាបាល និងសង្គ្រោះរបស់ក្រុមគ្រូពេទ្យ។

នេះជាចំណាត់ការដ៏មហាយុត្ដិធម៌រកទីបំផុតគ្មានរបស់សម្ដេចតេជោ ហ៊ុន សែន ជូន ចំពោះប្រជា
ពលរដ្ឋ ដែលរស់នៅជុំវិញ សិប្បកម្មផលិត ទឹកកកមួយនេះ ហើយពួកគាត់ទាំងអស់គ្នា បានស្រែក
គាំទ្រ សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត និងបោះឆ្នោត ជូនគណបក្សប្រជា
ជនជារៀងរហូត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល