ទន្លេមេគង្គដ៏មហិមាជាសរសៃឈាម ដែលហូរកាត់ចំកណ្តាល បេះដូងនៃតំបន់អាស៊ីអគ្នេយ៍។
ដោយមានប្រភពពី ខ្ពង់រាបទីបេត៍ប្រទេសចិន ទន្លេនេះបានហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា
ថៃ ឡាវ កម្ពុជា និងវៀតណាម មុនពេលហូរចាក់ទៅសមុទ្រចិនខាងត្បូងវិញ។ នៅពេលទន្លេ
នេះហូរកាត់កម្ពុជា វាបានហូរចាក់បំពេញទៅបឹងទន្លេសាបរបស់កម្ពុជា ដែលជាបឹងដ៏ធំបំផុត
នៅអាស៊ីអគ្នេយ៍។

នៅពេលទស្សនាកម្ពុជាអ្នកទេសចរអាចធ្វើដំណើរតាមដងទន្លេមេគង្គ និងគយគន់ទេសភាព
ដ៏ត្រកាល តាមបណ្តោយច្រាំងទន្លេ។ មានសហគមន៍ជាច្រើនរស់នៅប៉ប្រះនឹងមាត់ទន្លេអស់
រយៈពេលជាច្រើនសតវត្សរ៍កន្លងមកហើយ។ អ្នកទេសចរ អាចឈប់សំចតដើម្បីទទួលទាន
ទឹកតែដ៏ឆ្ងាញ់ពិសាទស្សនាភូមិតូចៗ នៅតាមបណ្តោយច្រាំងទន្លេ គយគន់បា្រសាទដែល
អើតលឹមៗពីចម្ងាយ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ នៅកណ្តាលបឹងធម្មជាតិនេះ។

កាណូតទេសចរណ៍ គ្រប់ធុនរង់ចាំដឹក ភ្ញៀវទេសចរនៅតាមបណ្តោយច្រាំងទន្លេ ហើយតាម
ធម្មតា នៅចន្លោះផ្លូវ១៤៤និង១៣០ និងនៅឯកំពង់ផែអ្នកដំណើរក្បែរផ្លូវ១០៤ ហើយអ្នកអាច
រកកាណូតទេសចរណ៍ និង ការផ្សព្វផ្សាយនៅទីនោះបានផងដែរ។ ចាប់ពីម៉ោងប្រហែលជា
៤-៥:៣០នាទីល្ងាច អ្នកអាចជិះកាណូតទេសចរណ៍គយគន់ថ្ងៃលិច ដែលមានតម្លៃពី៤-៥
ដុល្លារ សំរាប់បរទេស ក្នុងម្នាក់ៗ និង ប្រជាពលរដ្ឋកម្ពុជា តំលៃ ១ដុល្លារ។

ភ្ញៀវទេសចរ ក៏អាចជួលកាណូតឯកជន បានផងដែរ ដែលមានតំលៃ អាចមានចាប់ពី១០-១៥
ដុល្លារក្នុងរយៈពេល១ម៉ោង ដោយផ្តល់ជូននូវសេវាកម្មធ្វើដំណើរតាមលក្ខណៈស្តង់ដារ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia