អារម្មណ៍នៃក្ដីស្រឡាញដ៏ខ្លាំងក្លានឹងត្រូវថយចុះបន្ដិចម្ដងៗ នៅពេលអ្នកស្រឡាញ់គ្នាបានមួយ
រយៈពេល។ តាមការពិត អារម្មណ៍ស្នេហា ប្រៀបដូចជាកូនក្មេងម្នាក់ វាត្រូវការភាពផ្អែមល្ហែម
ការលួងលោម និងថែទាំ យកចិត្តទុកដាក់ជាពិសេស ទើបអាចមានសុភមង្គលដ៏ជ្រាលជ្រៅ។

ខាងក្រោមនេះគឺជាវិធីទាំង ១០ ដែលអាចជួយអោយស្នេហារបស់អ្នកមានភាពផ្អែមល្ហែម ៖

១.ចាត់ទុកអានុស្សាវរីយ៍ជារឿងសំខាន់

ចូរនឹកឃើញដល់ស្នាមអនុស្សាវរីយ៍ទាំងឡាយ ការណាត់ជួបគ្នា ឬស្នាមថើបលើកដំបូងជាដើម
និងស្វែងរកវិធីដើម្បីរំឭកវាឡើងវិញអោយបានញឹកញាប់។ អំណោយដ៏មានតម្លៃ ពិធីជប់លៀង
ដ៏សប្បាយរីករាយ មិនស្មើនឹងការដែលអ្នកអោយភាគីម្ខាងទៀតបានដឹងថា ខ្លួននៅតែចងចាំនូវ
ស្នាមអនុស្សាវរីយ៍ពិសេសទាំងនោះជានិច្ច។ ធ្វើបែបនេះ ភាគីម្ខាងៗនឹងមានសុភមង្គលច្រើន
ជាងមុន។

២.ជជែកគ្នាលេងដោយផ្ទាល់

យុវវ័យសម័យថ្មី តែងប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីរក្សាទំនាក់ទំនងស្នេហា ប៉ុន្ដែចូរចងចាំថា
វិធីទាំងនោះគ្រាន់តែជាដំណោះស្រាយសម្រាប់ពេលអ្នកមមាញឹកជាមួយការងារប៉ុណ្ណោះ។ ការ
និយាយគ្នាលេងដោយផ្ទាល់មាត់នឹងធ្វើអោយភាគីម្ខាងទៀតកាន់តែជឿជាក់។

៣.ភ្ញាក់ផ្អើល និងកាន់តែភ្ញាក់ផ្អើល

សម្រាប់បុរស ផ្កាមួយទង ឬអំណោមដ៏រ៉ូមេនទិចគឺមិនដែលជាប្រការលើសជ្រុលនោះទេ ចណែក
ស្ដ្រីវិញ អាហារមួយពេលដែលចំអិនដោយដៃភាគីម្ខាងទៀត ក៏តែងតែធ្វើអោយមនោសញ្ចេនា
ល្អប្រសើរជាងមុន។

៤.ទេសចរណ៍ជាមួយគ្នា

ការធ្វើដំណើរទេសចរណ៍ទៅកន្លែងកំសាន្ដនានា ដូចជាឆ្នេរសមុទ្រ ឬទៅកាន់ស្រុកភូមិនៅជន
បទ គយគន់ទេសភាពនៅតំបន់ព្រៃភ្នំ តំបន់ដែលមានសម្រស់ធម្មជាតិគួរជាទីចាប់ចិត្តគឺជាវិធី
មួយជួយផ្សះផ្សាមនោសញ្ចេតនារបស់គូស្នេហ៍ដែលកំពុងជួបបញ្ហា។ ការធ្វើដំណើរនេះនឹងនាំ
មកនូវអារម្មណ៍ស្រស់ថ្លា និងជា "F5" សម្រាប់អ្នកទាំងពីរ។

៥. ចូរអគុណដៃគូរបស់អ្នក

ចូរស្រមៃថា អ្នកគឺជាអ្នកទទួលបានពាក្យអគុណពីភាគីម្ខាងទៀត ពេលនោះអ្នកនឹងបានឃើញ
ថា អ្នកត្រូវបានគេគោរព និងគួរជាទីមោទនៈ។ ដូច្នេះ គួរតែនិយាយពាក្យអគុណនេះទៅកាន់
ដៃគូរបស់អ្នក ដោយសារតែបានធ្វើរឿងល្អដល់អ្នក។ ក្រោយមក អ្នកក៏អាចនឹងទទួលបានពាក្យ
ដូចគ្នានេះ។

៦.កាយវិការថ្នាក់ថ្នម

ការកាន់ដៃ ការថើបដោយថ្នមៗ ឬការឱបប្រកបដោយការយកចិត្តទុកជាដើមគឺជាឥរិយាបថ
ដ៏មានប្រសិទ្ធិភាពក្នុងរឿងស្នេហា។ ប៉ុន្ដែ កាយវិការទាំងនេះត្រូវបានគេភ្លេចចោល នៅពេល
ពួកគេស្រឡាញ់គ្នាបានមួយរយៈពេល។ តាមពិត អ្នកត្រូវដឹងថា នៅពេលមានភាពស្និទ្ធស្នាល ដល់កម្រិតណា ស្នេហាក៏ត្រូវការកាយវិការថ្នាក់ថ្នមជានិច្ច។ អារម្មណ៍របស់មនុស្សដែលទទួល
បានការថ្នាក់ថ្នម នឹងធ្វើអោយស្នេហាកាន់តែរឹមមាំ។

៧.កុំសរសើរច្រើនពេក

ការសរសើរក៏ជាសិល្បៈក្នុងទំនាក់ទំនង ជាពិសេសគឺស្នេហា។ ការសរសើរមិនមែនជាវិធីអែប
អបនោះទេ ប៉ុន្ដែ អ្នកត្រូវតែចេះប្រើប្រាស់អោយត្រូវទៅតាមកាលៈទេសៈ។ ចូរសរសើរពីចរិត
និងសមត្ថភាពរបស់ភាគីម្ខាងទៀត និងកាត់បន្ថយការប្រៀបធៀបជាមួយនឹងអ្នកដទៃ។

៨.យកចិត្តទុកដាក់នឹងបញ្ហាតូច

ចូរមានការយកចិត្តទុកដាក់តាំងពីប្រការតូចតាចបំផុត។ អ្នកអាចជួយលាងម៉ូតូ រថយន្ដអោយ
ដៃគូរបស់អ្នក ស្ដាប់ការថ្លាថ្លែង ឬទិញស្បែកជើងថ្មីមួយគូអោយភាគីម្ខាងទៀត ដើម្បីប្រើប្រាស់
ប្រចាំថ្ងៃ។ ចំពោះបុរសវិញ អាចជួយបោកគោអាវ ឬសំអាតផ្ទះ។ល។ ការយកចិត្តទុកដាក់នូវ
ចំណុចតូចបែបនេះនឹងធ្វើអោយមានការផ្លាស់ប្ដូរដ៏ធំ។

៩.តែងតែស្រស់ស្អាត និងមានរបៀប

ការដែលគិតថា ក្រោយពីរៀបការរួច យើងមិនចាំបាច់ធ្វើខ្លួន បែបនេះគឺជាប្រការដ៏គួរអោយ
សោកស្ដាយ វានឹងធ្វើអោយស្នេហារបស់អ្នកមានបញ្ហា។ ដូច្នេះ ចូររៀបចំខ្លួន និងបញ្ចេញភាព
ស្រស់ស្អាតពេលនៅក្បែរដៃគូរបស់អ្នក។

១០.និយាយពាក្យសំខាន់បីម៉ាត់

ប្រការចុងក្រោយ ចូរនិយាយពាក្យបីម៉ាត់ទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកជារៀងរាល់ថ្ងៃ
និងនៅពេលណាដែលមានឱកាល។ វាគ្រាន់តែជាពាក្យបីម៉ាត់ ប៉ុន្ដែវាក៏ជាប្រភពនៃថាមពលដ៏
អស្ចារ្យ អាចជួយរក្សាស្នេហាអោយគង់នៅបានយូរអង្វែង នោះគឺ "បងស្រឡាញ់អូន" ឬ "អូន
ស្រឡាញ់បង"៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing