ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសម៉ាឡេស៊ី បានចាប់ខ្លួនមន្ត្រី ធនាគារម្នាក់ រួមទាំងស្វាមីរបស់នាង ដែលមាន ជាប់ពាក់ព័ន្ធនឹង ការបន្លំដកប្រាក់ពី គណនី ធនាគារ របស់ជនរងគ្រោះបួននាក់ ដែលបានបាត់ខ្លួនជាមួយនឹងយន្តហោះ MH370 ក្នុងទឹកប្រាក់ចំនួន ៣ ម៉ឺន ដុល្លារអាម៉េរិក ដែលស្មើនឹង ៣៧.៣០០ដុល្លារ សិង្ហបុរី ។ នេះបើយោងតាមសេចក្តីរាយ ការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia នៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ។

គូស្វាមីភរិយាទាំងពីរនាក់ ត្រូវបានចាប់ខ្លួនមកសួរចម្លើយ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ ដោយជាប់ សង្ស័យថា បានដកប្រាក់ ពីគណនីធនាគា របស់ជនរងគ្រោះជាជនជាតិម៉ាឡេស៊ីពីរនាក់ និងចិន ពីរ នាក់ ។ នេះបើយោងតាម ការលើកឡើងរបស់មេបញ្ជាការប៉ូលីស។ប្រភពដដែលបានឲ្យដឹងថា ប៉ូលីស ក៏កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀត ជាជនជាតិ ប៉ាគីស្ថាន ដែលត្រូវ បានគេជឿជាក់ថាបាន ទទួលផលចំណេញពីការដកប្រាក់នេះផងដែរ ហើយជនសង្ស័យរូបនេះទទួលបានប្រាក់ នេះ តាមរយៈ ការ បញ្ចូល ទៅក្នុងគណនីធនាគារ របស់ខ្លួន។ ប៉ូលីសជឿជាក់ថា បុរសរូបនោះមិនទាន់គេចខ្លួននៅ ឡើយ ដើម្បីឲ្យទទួលព័ត៌មានកាន់តែច្បាស់ប៉ូលីសកំពុងធ្វើការស៊ើបអង្កេត៕

- អាន ៖ គណនីធនាគារ ជនរងគ្រោះ លើយន្តហោះ MH370 មានការប្រើប្រាស់ ទាំងមិនដឹងម្ចាស់នៅទីណា

- អាន ៖ ប្រអប់ខ្មៅ របស់យន្តហោះ MH370 មានចំនួន ២ និងមានអាយុកាលត្រឹម ៣០ថ្ងៃប៉ុណ្ណោះ !

- អាន ៖ សារចុងក្រោយ រំជួលចិត្ត ពីយន្តហោះ ម៉ាឡេស៊ី ៖ “រាត្រីសួស្តី រាល់អ្នកធ្វើដំណើរ លើយន្តហោះ ម៉ាឡេស៊ី ៣៧០”

- អាន ៖ ក្រុមហ៊ុន ឯកជន ៖ យន្តហោះ MH-370 ពិតជាធ្លាក់នៅឈូងសមុទ្រ Bengal (មានវីដេអូ)

ប្រភព ៖ ដើមអម្ពិល និង channelnewsasia