ទីក្រុងសេអ៊ូល៖ ប៉ូលីសកូរ៉េខាងត្បូងរាប់ពាន់នាក់ បានបង្ខំចិត្ត ចូលទៅក្នុងបរិវេណនៃក្រុមគ្រីស្ទាន
បំបែកខ្លួន កាលពីថ្ងៃពុធនៅក្នុងការស្វែងរកបុរសជាអ្នកជំនួញម្នាក់ ដែលបានរត់គេចខ្លួន នៅពេល មានគ្រោះមហន្តរាយលិចកប៉ាល់ដឹកសិស្សកូរ៉េខាងត្បូង កាលពីខែមេសា។

យោងតាមមន្រ្តីនៅក្នុងខេត្ត Gyeonggi បានឱ្យដឹងថា កម្លាំងមន្រ្តីមានចំនួន ៦,០០០នាក់ បានចូល
វាយឆ្មក់ ព្រះវិហារសាសនាគ្រិះមួយនៅម៉ោង ៨ព្រឹក នៅក្នុងទីក្រុង Anseong មានចម្ងាយ ៨០គីឡូ
ម៉ែត្រពីភាគខាង ត្បូងទីក្រុងសេអ៊ូល។

ប្រតិបត្តិការដ៏ធំមួយនេះ បានចាប់ផ្តើមភ្លាមៗ ក្នុងរយៈពេលតែមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី
Park Geun-hye បានជំរុញឱ្យប៉ូលីស និង ព្រះរាជអាជ្ញា ចាត់វិធានការបន្ទាន់ ដើម្បីបង្កើនការតាម
ប្រមាញ់នៅទូទាំងប្រទេសដើម្បីចាប់ លោក Yoo Byung-Eun មានអាយុ ៧២ឆ្នាំ ដែលជាសមាជិក
នាំមុខគេនៃ ក្រុមសាសនា Evangelical Baptist Church នៃប្រទេសកូរ៉េ។

លោក Yoo Byung-Eun ត្រូវគេបានតាមស្វែងរកចាប់ខ្លួនជុំវិញករណីលិចកប៉ាល់កូរ៉េខាងត្បូង កាល
ថ្ងៃទី១៦ ខែមេសា ដែលបានបណ្តាលមនុស្ស ៣០០នាក់ ស្លាប់ ដែលភាគច្រើនគឺជាសិស្សសាលា។
ករណីនេះ ដោយសារតែលោក Yoo Byung-Eun ត្រូវបានព្រះរាជអាជ្ញា ស៊ើបអង្កេតរកឃើញថា
លោក Yoo Byung-Eun បានកេងបន្លំថវិកា និង ធេ្វសប្រហែស ធ្វើឱ្យកប៉ាល់លិច ដោយសារតែ
កប៉ាល់ផលិតមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស(ខ្វះស្តង់ដារ) ទើបបណ្តាលឱ្យកប៉ាល់នេោះលិច
ព្រោះតែផ្ទុកទម្ងន់ធ្ងន់ពេក។

ព្រះរាជអាជ្ញា បានប្រកាសផ្តល់រង្វាន់ចំនួន ៤៩០,០០០ដុល្លារ ចំពោះជនណាដែលបានផ្តល់ព័ត៌មាន
ដែលអាចនាំទៅរកការចាប់ខ្លួនលោក Yoo Byung-Eun និង៩៨,៣៣៩ដុល្លារ ចំពោះអ្នកផ្តល់ព័ត៌មាន
ដែលអាចនាំទៅរកចាប់ខ្លួន កូនប្រុសច្បងរបស់លោក Yoo Byung-Eun គឺលោក Yoo Dae-Kyun។

រយៈពេល ៣សប្តាហ៍ ប្រតិបត្តិការស្វែងរកដ៏ធំនេះ គឺត្រូវបានវិលត្រឡប់មកវិញ ជាមួយនឹងបាតដៃ
ទទេ។

សូមបញ្ជាក់ផងបន្ថែមទៀតថា៖ អ្នកគ្រប់គ្រងកប៉ាល់ (captain) និង នាវិកជាន់ខ្ពស់ ៣នាក់ ទៀត
លោក Yoo Byung-Eun ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត់ដោយការធ្វេសប្រហែស ហើយ
អាចប្រឈរមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើជនទំាងនោះ ត្រូវបានផ្តន្ទាទោស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia