ថ្មីៗនេះ មានវីដេអូមួយត្រូវបានគេធ្វើឡើង ដើម្បីចង់ដឹងពីទឹកចិត្តរបស់មនុស្សយើងបច្ចុប្បន្ន
ថាពួកគេមានទឹកចិត្តបែបណា? ហើយទទួលបានការចូលទស្សនា និងគាំទ្រច្រើនគួរសមនៅ
លើអ៊ីធឺណេត។

វីដេអូនេះ ត្រូវបានគេថតឡើង ដោយមានមនុស្សប្រុសពីរនាក់សម្តែងក្នុងជណ្តើរយន្ត(ទូរ) ក្នុង
នោះមនុស្សម្នាក់ បានយកខ្សែមកចងរឹត.ក ប៉ងសំលាប់មនុស្សម្នាក់ទៀត ក្នុងពេលដែលមាន
មនុស្សម្នាជាច្រើនផ្សេងទៀត មានបំណងចូលជិះ ជាបន្តបន្ទាប់គ្នា។ ពេលបានជួបទិដ្ឋភាពបែប
នេះ មានអ្នកខ្លះភ័យរត់ចេញ អ្នកខ្លះមានចិត្តជួយ អ្នកខ្លះទៀតឈរថតវីដេអូ...។

គោលបំណង នៃការថតជាវីដេអូនេះ គឺដើម្បីចង់ដឹងពីទឹកចិត្តរបស់មនុស្សយើងសព្វថ្ងៃយ៉ាង
ណា ដោយចោទជាសំណួរថាៈ "តើអ្នកនឹងត្រូវធ្វើយ៉ាងណា ពេលដែលឃើញមានគេយកខ្សែ
រឹត.ក ប៉ងសំលាប់មនុស្សម្នាក់ នៅក្នុងជណ្តើរយន្ត?" , រត់, ចូលជួយ, ហៅប៉ូលិស, ថតវីដេអូ...?

ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ៖

<object width="500" height="400" data="http://www.youtube.com/v/KDdkfweFX8s&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/KDdkfweFX8s&rel=1" /></object>

ដោយ៖ សិលា
វីដេអូ៖ youtube