ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងដ៏ធំ និងមានរយៈពេលជាច្រើនឆ្នាំ ក្នុងប្រទេសកម្ពុជា បានត្រទ្បប់មកជាថ្មីហើយ ព្រមទាំងមាន ការផ្លាស់ប្តូរអស្ចារ្យ ជាងមុននោះ គឺកម្មវិធីប្រកួត Freshie Girls & Boys ជំនាន់ទី១៣ ដែលរៀបចំឡើងដោយ ក្រុមហ៊ុន BKA Entertainment ។នេះជាកម្មវិធី ប្រកួតដ៏ធំតែមួយគត់ ទទួលបានពីការគាំទ្រពីទស្សនិកជន យុវជន យុវតីខ្មែរគ្រប់ៗរូប លើសពីនេះទៅទៀត សិល្បការិនី តារាចម្រៀង ពិធីករ-ពិធីការិនី បច្ចុប្បន្ននេះ ប្រមាណជា ៧០% បានកើតទ្បើង ពីកម្មវិធីប្រកួតនេះ ដែលបានរៀបចំធ្វើអស់ចំនួន១២ឆ្នាំកន្លងមកហើយ។

ថ្លែងនៅក្នុងសន្និសីទសាព័ត៌មាន ស្ដីពីកម្មវិធីប្រកួតជ្រើសរើស Freshie Girls & Boys កាលពីរសៀលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅឯសណ្ឋាគារណាហ្គាវើល លោក មែ វិចិត្របុត្រ តំណាងឲ្យលោក ប៊ុនកើដ អាំងអាំនួយសិរិ អគ្គនាយក នៃក្រុមហ៊ុន BKA Entertaiment បានមានប្រសាសន៍ថា "ក្នុងឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅ កម្មវិធីប្រកួតទទួលការ ផ្តល់អាជ្ញាប័ណ្ណពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការគាំទ្រពីនាយកដ្ឋាន អភិវឌ្ឍវប្បធម៌ ដោយមានការឧបត្ថម្ភ កម្មវិធីពី ភេសជ្ជៈ Pepsi -ទឹកអប់ Cologne និង Roll On 12Plus -ភេសជ្ជៈប៉ូវកម្លាំង M150 –Wuttisak Clinic , តែស Puriku , បណ្តាញទូរស័ព្ទចល័ត CellCard -សំទ្បីអនាម័យ GaGa -ផលិតផលវេជ្ជសាស្រ្ត NEOGEN -អាកាសចរ Thai Air Asia និង សហការឧបត្ថម្ភ កម្មវិធីដោយ ស្ករកៅស៊ូ KidKid -ស្ករគ្រាប់ Extra Parrot Green Mint និង គ្រឿងសម្អាង Beauty Buffet "។

លោក មែ វិចិត្របុត្រ បានបន្តទៀតថា កម្មវិធីនេះបានត្រទ្បប់មកជាថ្មី ដោយចាប់ផ្តើមប្រកាស ទទួលបែបបទដាក់ ពាក្យពីសំណាក់យុវជន យុវតីខ្មែរគ្រប់ៗរូប តំាំងពីខែមករា មកម្ល៉េះ។ ប្រិយមិត្តទាំងអស់ បានជ្រាបហើយ ថាកម្មវិធីប្រកួត កាលពីឆ្នាំទៅ គម្រប់ខួប១២ឆ្នាំ ប្រកបដោយជោគជ័យ។ ទាំងនេះកើតទ្បើង ដោយសារ មានការគាំទ្រពីសំណាក់ មាតាបិតា យុវជន យុវតីខ្មែរ និងទស្សនិកជនគ្រប់ៗរូប។

លើសពីនេះទៅទៀត គឺការផ្តល់នូវការឧបត្ថម្ភ កម្មវិធីពីសំណាក់ក្រុមហ៊ុន ទំាងទ្បាយ រួបរួមគ្នា ក្នុងការបណ្តុះបណ្តាល ផ្តល់ឱកាស និងវេទិកា កិត្តិយសដើម្បីឲ្យប្អូនៗ យុវជន យុវតីខ្មែរ បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យធម្មជាតិ អង់អាចក្លាហាន ហ៊ានសម្តែង ក្នុងកម្មវិធីប្រកួតប្រជែងនេះ ដើម្បីលើកតម្កើង សិល្បៈវប្បធម៌ ខ្មែរ ក៏ដូចជាផ្លាស់ប្តូរនូវបទពិសោធន៍ ទទួលបាននូវចំណេះដឹងបន្ថែម ស្វែងរកនូវមិត្តភាពថ្មី ព្រមទាំងប្រើប្រាស់ ពេលវេលាទំនេរ ពីការសិក្សា ងាកមករកសិល្បៈ ប្រសើរជាងងាកទៅអំពើ មិនគម្បី អបាយមុខ គ្រប់ប្រភេទ និងគ្រឿងញៀនជាដើម។

សម្រាប់ឆ្នាំនេះ ជាកម្មវិធីប្រកួតជំនាន់ទី១៣ ហេតុដូច្នេះហើយ នឹងមានការផ្លាស់ប្តូរទម្រង់ខ្លះៗ កើតទ្បើង ក្នុងកម្មវិធីទំាងមូល ដើម្បីភាពអស្ចារ្យ កាន់តែគួរឲ្យតាមដានទស្សនា ជាងមុនដល់ទស្សនិកជនគ្រប់ ៗរូប ដែលតែងតែនិយមគាំទ្រ ចំពោះកម្មវិធី ព្រមទាំងជាឆ្នាំទី២ ដែលយើងចូលរួមសហការ ជាមួយស្ថានីយទូរទស្សន៍ My TV ដើម្បីផ្សាយផ្ទាស់ ក្នុងកម្មវិធីនេះ។

ក្នុងឆ្នាំនេះប្អូនៗយុវជន យុវតីខ្មែរ បានចូលរួមដាក់ពាក្យ ប្រកួតប្រជែងចំនួន ជិត ២០០០រូប មានមកពីបណ្តាខេត្តនានា។ បេក្ខជន បេក្ខនារីទាំងអស់ ត្រូវឆ្លងកាត់នូវវគ្គទី១ វគ្គជម្រុះរូបថត ដែលបានភ្ជាប់មក តាមរយៈបែបបទ ដាក់ពាក្យ វគ្គទី២ វគ្គសម្ភោសន៍ផ្ទាល់ បេក្ខជន១៥០រូប និងបេក្ខនារី១៥០រូប ជាមួយគណៈកម្មការជំនាញ និងវគ្គទី៣ វគ្គបង្ហាញបុគ្គលិក ទេពកោសល្យផ្ទាល់ បេក្ខជន៥០រូប និងបេក្ខនារី ៥០រូប ទើបយើងទទួលបាន នូវ Freshie Girls ចំនួន ២៤រូប និង Freshis Boy ចំនួន២៣រូប ។សូមអញ្ជើញប្រិយមិត្ត ទស្សនិកជនចូលរួមទស្សនា ដោយផ្ទាល់ និងសេរី កម្មវិធីប្រកួត Freshis Girls & Boy ជំនាន់ទី១៣វគ្គពាក់កណ្តាលផ្កាច់ព្រ័ត្រ ធ្វើទ្បើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅស្ទូឌីយ៉ូ ប្រគំតន្ត្រី ស្ថានីយទូរទស្សន៍ MyTV ឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំង តាមដានទស្សនាការផ្សាយផ្ទាល់ ដែលមាន Freshie Girls ចំនួន១៥រូប និង Freshis Boy ចំនួន ១៥រូប ជ្រើសរើសឈានចូលក្នុងវគ្គបន្ត។ កម្មវិធីប្រកួតចាប់ផ្តើមបន្ទាប់ ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាបន្តបន្ទាប់ នៅរៀលរាល់ថ្ងៃព្រហាស្បតិ៍្ត ប្រចាំសប្តាហ៍ គឺជាកម្មវិធីជម្រុះប្រចំាសប្តាហ៍។

កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ Freshis Girls & Boy ជំនាន់ទី១៣ នឹងរៀបចំទ្បើង នៅថ្ងៃទី១០ ខែមេសា ដែលនឹងជ្រើសរើសជ័យលាភី Freshis Girls ចំនួន៥រូប និង Freshis Boy ចំនួន៤រូប ព្រមទាំងនៅតែមាន ការសហការយ៉ាងស្វិតល្មួតផ្សាយផ្ទាល់ តាមរយៈស្ថានីយទូរទស្សន៍ My TV ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល