ការរកចំណូលបានច្រើន ពី Youtube ហាក់មិននៅជារឿងចម្លែកទៀតនោះទេ ព្រោះថា រហូត
មកដល់ពេលនេះ មានមនុស្សជាច្រើន បានក្លាយជាអ្នកមាន ដោយសារតែសភាពរបស់ពួកគេ
នៅលើបណ្ដាញសង្គមមួយនេះ ក្នុងនោះ ក៏មានឈ្មោះ Smosh ។

Smosh គឺជាក្រុមកំប្លែងនៅលើអ៊ីនធឺរណិតមួយ ដែលមានសមាជិក ២រូប គឺ លោក Ian Hecox និង
Anthony Padilla ហើយអ្នកទាំង ២ សុទ្ធតែកើតឆ្នាំ ១៩៨៧ មកពីអាមេរិក។ ភាពល្បីល្បាញរបស់
ក្រុមនេះ កើតឡើងដោយសារវីដេអូប្រកបដោយភាពសប្បាយរីករាយ ស្ដីអំពីល្បែងអេឡិចត្រូនិច
និងវប្បធម៌។

ដំបូងឡើយ Anthony Padilla បានចាប់ផ្ដើមបង្ហោះវីដេអូ លើ Newgrounds នៅឆ្នាំ ២០០៣ ដោយ
ដាក់ឈ្មោះថា Smosh ។ ក្រោយមក Andrew Hecox ដែលជាមិត្តភ័ក្ដិ ក៏បានចូលរួម ហើយពួកគេ
ក៏បានចាប់ផ្ដើមបង្ហោះវីដេអូ លើ YouTube នៅឆ្នាំ ២០០៥ និងបានក្លាយជាប៉ុស្ដិ៍ដ៏ល្បីឈ្មោះបំផុត
មួយ នៅលើគេហទំព័រនេះ។

មកដល់ពេលនេះ ប្រជាប្រិយភាពរបស់ក្រុម Smosh មិនទាន់មានសញ្ញាថយចុះនៅឡើយ ទន្ទឹមនឹង
នេះ ពួកគេ ក៏បង្កើតប៉ូស្ដិ៍ជាច្រើនបន្ថែមទៀត ក្នុងនោះក៏មានកម្មវិធីសម្រាប់ទូរស័ព្ទផងដែរ។ Smosh
មានប៉ុស្ដិ៍ចំនួន ៨ នៅលើ YouTube ហើយទាំងនេះ សុទ្ធតែមានទស្សនិកជនយ៉ាងច្រើន ចុះឈ្មោះ
តាមដានទស្សនា។ មុននេះ សហស្ថាបនិករបស់ Smosh គឺ Ian Hecox និង Anthony Padilla ក៏មាន
គម្រោងនឹងយកកម្មវិធីរបស់ខ្លួន ឡើងទូរទស្សន៍ផងដែរ។

ប៉ុស្ដិ៍ចំនួន ៨របស់ Smosh នៅលើ Youtube ៖
១. youtube.com/smosh
២. youtube.com/WatchUsLiveAndStuff
៣. youtube.com/ElSmosh
៤. youtube.com/ShutUpCartoons
៥. youtube.com/ShutUpCartoons
៦. youtube.com/SmoshGames
៧. youtube.com/AnthonyPadilla
៨. youtube.com/askcharlie

សកម្មភាពរបស់ Smosh បានធ្វើឱ្យពួកគេល្បីឈ្មោះ ហើយនាំឱ្យមានមនុស្សជាច្រើន ចុះឈ្មោះ
តាមដានទស្សនា នៅលើ Youtube។ ចំនួនទស្សនិក កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
ហើយជាលទ្ធផល ពួកគេក៏រកបានប្រាក់ចំណូលយ៉ាងច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មនៅ
លើ Youtube ៖

-ប្រាក់ចំណូលប្រចាំឆ្នាំ ៖ ៤៤៨០០០ ដុល្លារ ទៅ ៥,៧លានដុល្លារអាមេរិក
-ចំនួនអ្នកចុះឈ្មោះចូលទស្សនា ៖ ២៧,៧១ លាននាក់
-ការចូលទស្សនា សរុបចំនួន ជាង ៣,១ពាន់លានលើក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Celebritynetworth/VE