ទីក្រុងវ៉ាស៊ិនតោន៖ សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រ ឱ្យដឹងថា វាគឺជាករណី
គ្រោះថ្នាក់បណ្តាលមកពីជំងឺផ្លូវដង្ហើម ដំបូងគេ ដែលបានកើតឡើងនៅមជ្ឈឹមប្រទេស និង
មានអត្រាអ្នកស្លាប់ច្រើនបំផុត។

មនុស្សម្នាក់ដែលបានឆ្លងជំងឺផ្លូវដង្ហើម (MERS-CoV) នេះដំបូងគេ គឺដោយសារតែគាត់បាន
ធ្វើដំណើរទៅធ្វើការនៅក្នុងទីក្រុងរីយាដហ៍ ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ។

យោងតាមរបាយការណ៍មួយ បានឱ្យដឹងថា មានមនុស្សឆ្លងជំងឺនេះ កើនឡើង ៤០១នាក់
ហើយ ក្នុងប្រទេសចំនួន ១២ រួមបញ្ចូលទាំង អ្នកជំងឺសហរដ្ឋមេរិក។ អាជ្ញាធរផ្នែកសុខភាព
ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដបានប្រកាសថាមានអ្នកស្លាប់សរុបដោយសារតែជំងឺនេះ បានកើន
ឡើងចំនួន ១០៧នាក់ហើយ។

មានករណីខ្លះជំងឺផ្លូវដង្ហើមនេះបានឆ្លងតាមរយៈសមាជិកក្រុមគ្រួសារអ្នកជំងឺដែលទៅមើល
អ្នកជំងឺនៅមន្ទីរពេទ្យ។ ប៉ុន្តែ ការឆ្លងនៅតាមផ្លូវ ឬ កន្លែងសាធារណៈផ្សេងៗ គឺមានតិចតួច
ប៉ុណ្ណោះ ដោយសារតែប្រពលរដ្ឋរស់នៅក្នុងតំបន់នោះ ធ្វើណើរទៅណាមកណាពាក់ម៉ាស
ការពារគ្រប់ពេលវេលា។

ជំងឺ MERS ឬជំងឺផ្លូវដង្ហើមនេះ ត្រូវគេចាត់ទុកថា ជាបងបង្អូនជីដូនមួយនៃជំងឺ SARS ដែល
កើតឡើងនៅតំបន់អាស៊ីក្នុងឆ្នាំ២០០៣ បានឆ្លងនៅលើមនុស្សចំនួន៨,២៧៣នាក់ និងមាន
មនុស្ស ៩ភាគរយនៃចំនួននេះ ត្រូវបានសម្លាប់យ៉ាងសាហាវ និង ឆាប់រហ័សបំផុត។ ជំងឺ
MERS និង ជំងឺ SARS ជាប្រភេទជំងឹដែលឆ្លងតាមរយៈខ្យល់ ប៉ុន្តែជំងឺ MERS មិនឆ្លងឆាប់
រហ័ស និងសាហាវដូចជំងឺ SARS នោះទេ។ ជំងឺ MERS ឬ ជំងឺផ្លូវដង្ហើមនេះត្រូវបានគេដឹង
ថា មានប្រភពកើតចេញសត្វអូដ្ឋ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hannelnewsasia