បើដូចតាមទម្លាប់ កាលវិភាគនៃការបង្ហាញណែនាំនៃស៊េរីផលិតផល Samsung Galaxy Note គឺ Note 4 នឹងត្រូវបានបង្ហាញណែនាំខ្លួន នៅក្នុងការតាំងពិព័រណ៍ IFA 2014 នៅក្នុងខែកញ្ញា ឯទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។ ហើយព័ត៌មានចចាមអារាម ស្តីពីលក្ខណៈសម្បត្តិរបស់ឧបករណ៍នេះ ក៏បានចាប់ ផ្តើម លេចចេញជាបណ្តើរៗ។

បើយោងតាមប្រភពពី SlashGear, Galaxy Note ជំនាន់បន្ទាប់ នឹងបំពាក់នូវអេក្រង់ Super AMOLED ទំហំ 5.5 ឬ 5.6 inch, រីសូលុយហ្សិន 2560x1440 pixel កំរិតដង់ស៊ីតេភិចហ្សែល 534ppi។ វានឹងប្រើ ប្រាស់នូវ CPU Quad Core Qualcomm Snapdragon 805 2.5GHz, RAM 3GB។ មេម៉ូរីក្នុងរបស់វា 32GB ឬ 64GB ដែលអាចថែមមេម៉ូរីក្រៅបានតាមរយះកាត microSD អាចបានដល់ទំហំអតិបរមា 128GB។

កាមេរ៉ាខាងក្រោយរបស់ Note 4 នឹងមាន Sensor 16MP ជាមួយនឹងលទ្ធភាពថតវីដេអូ 1080p នៅ ល្បឿន 60fps និង 2160p នៅល្បឿន 30fps រីឯកាមេរ៉ាមុខគឺ 2MP មានលទ្ធភាពថតវីដេអូ 1080p នៅ ល្បឿន 30fps៕

ប្រែសម្រួល៖ សិលា
ប្រភព៖ SlashGear