ព័ត៌មានអន្តរជាតិ ៖ អាណាព្យាបាល ក៏ដូចជា ឪពុកម្តាយ ជនរងគ្រោះ ដោយសារតែ ស្លាប់នៅក្នុងករ ណីធ្លាក់យន្តហោះ ម៉ាឡេស៊ី MH17 ក្នុងនោះ បានបាត់បង់កូនតូចៗរបស់ខ្លួន ដល់ទៅ ៣ រូប និងជីតា មួយរូប បញ្ជាក់ អមជាមួយនឹងសារខ្លោចចិត្ត សឹងតែស្រក់ទឺកភ្នែក អោយដឹងថា ពួកគេពិតជាឈឺចាប់ ជាខ្លាំង ប្រៀបបាន ទៅនឹងរស់នៅ ក្នុងនរកដ៏ឃោរឃៅ ហួរពីនរកទៅទៀតក្នុងការប្រឈមនឹងការពិត ក្នុងការបាត់បង់សមាជិក ច្រើននាក់ក្នុងពេលតែមួយ យ៉ាងដូច្នេះ ។

ស្ថិតនៅក្នុងវ័យទើបតែ ១២ ឆ្នាំ Mo និង Evie វ័យ ១០ ឆ្នាំ រួមទាំង Otis Maslin វ័យ ៨ ឆ្នាំ ក៏ដូចជាជីតា វ័យចាស់ ទាំង ៤ នាក់ ជាគ្រួសារជនជាតិ អូស្រ្តាលី បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ក្នុងហេតុកា រណ៍គ្រោះថ្នាក់ ធ្លាក់យន្តហោះ ម៉ាឡេស៊ី កាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅនេះ ។

សេចក្តីថ្លែងការណ៍ ចេញផ្សាយ តាមរយៈនាយកដ្ឋាន ក្រសួងការបរទេស និង ពាណិជ្ជកម្ម អោយដឹង ថា ប្តីប្រពន្ធ ឈ្មោះ Anthony Maslin និង Marite Norris ពិតជាខូចចិត្តជាខ្លាំង ដោយនៅក្នុងនោះ ពួក គេបានបញ្ជាក់ថា ការឈឺចាប់របស់ពួកយើង ពិតជាខ្លាំងបំផុត និង គ្មានថ្ងៃបញ្ជប់នោះទេ ពោលប្រៀប បានទៅនឹង ការរស់នៅក្នុងគុកងងឹត ពុំដែនមានពន្លឺ និង នរកហួសពីនរកទៅទៀត ។

គួរបញ្ជាក់ថា ចៅៗតូចៗ ៣ រូប អមដំណើរជាមួយនឹង ជីតា របស់ខ្លួនបានស្លាប់បាត់បង់ជីវិតក្នុងហេតុ ការណ៍គ្រោះថ្នាក់ខាងលើ ខណៈពេលដែលពួកគេ កំពុងតែធ្វើដំណើរ វិលត្រលប់មក ទីក្រុង Perth ប្រ ទេសអូស្រា្តលីវិញ គោលបំណង ចូលសិក្សា ឆ្នាំថ្មី ក្រោយពីធ្វើដំណើរកំសាន្ត នៅតំបន់ អឺរ៉ុប ។

គួររំឭកថា យន្តហោះ Boeing 777 របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី MH17 ត្រូវបានគេជឿថា បាញ់ទម្លាក់ ដោយគ្រាប់ម៉ីស៊ីល ពីសំណាក់ក្រុមឧទ្ទាម បំបែករដ្ឋ គាំទ្រ ប្រទេស រុស្ស៊ី នៅឯភាគខាង កើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៧ កក្កដា កន្លងទៅនេះ ដោយ នៅក្នុងនោះ បាន សម្លាប់ជីវិត មនុស្សគ្មានសល់មា្នក់ សរុប ២៩៨ នាក់ ស្របពេលដែលយន្តហោះ ខាងលើ ហោះពី ប្រទេសហូឡង់ ឆ្ពោះទៅ កាន់ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ