CamNews

ប្រជាពលរដ្ឋ បង្ហាញការ ព្រួយបារម្ភ ចំពោះហានិភ័យ នៃការសង់ ស្ថានីយប្រេង ខាងលិចវិទ្យាល័យ សន្ធរម៉ុក

-ចៅសង្កាត់ទឹកល្អក់ទី១ អះអាងថា សាលារាជធានី ភ្នំពេញ ជាអ្នកសម្រេចឱ្យធ្វើ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅ តាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ស្ថិតនៅខាងលិចវិទ្យាល័យ សន្ធរម៉ុក ក្នុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បាន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះ ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង ដោយសារស្ថានីយប្រេងមួយកន្លែង ដែល បាននឹងកំពុងសាងសង់នៅទីនោះ ។

ប្រជាពលរដ្ឋ បាននិយាយថា បើសិនស្ថានីយប្រេងមួយនេះ សាងសង់រួចជា ស្ថាពរ គឺអាចប្រឈមមុខ គ្រោះអគ្គិភ័យ ធ្វើឱ្យមានការប៉ះពាល់យ៉ាង ខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ទីនោះ ពីព្រោះអាជ្ញាធរដែនដី ចាប់ពីថ្នាក់រាជធានី មិនអនុញ្ញាតឱ្យមានការសាងសង់ស្ថានីយ ប្រេង ដែលមានប្រជាពលរដ្ឋនៅជាប់ទីនោះ ឡើយ ពោលគឺឱ្យសាងសង់លើដីទំនេរ ហើយឃ្លាតឆ្ងាយពីកន្លែងរស់នៅរបស់ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ ដែលរស់នៅទីតាំងខាងលើ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤នេះថា មានស្ថានីយប្រេងមួយ បាននឹងកំពុងសាងសង់ជិតរួចហើយ ស្ថិត នៅខាងលិចវិទ្យាល័យសន្ធរម៉ុក គឺចន្លោះ ដីទំនេរ ប្រវែង ៣០ម៉ែត្រ និងជំរៅ ប្រហែល ជាង២០ម៉ែត្រ តាមបណ្ដោយផ្លូវកម្ពុជាក្រោម ដែលធ្វើឱ្យពួកគាត់ មានការព្រួយបារម្ភយ៉ាងខ្លាំងថា អាចមានហានិភ័យកើតឡើង ដូចជាករណី អគ្គិភ័យជាដើម ។

ប្រជាពលរដ្ឋទាំងនេះ បានអំពាវនាវឱ្យ អាជ្ញាធររាជធានីភ្នំពេញ ជួយពិនិត្យមើល ករណីនេះផង មិនគួរណាផ្ដល់ច្បាប់អនុញ្ញាត ឱ្យមានការ សាងសង់ស្ថានីយប្រេងឥន្ធនៈ នៅទីប្រជុំ កន្លែងមនុស្សរស់នៅយ៉ាងកកកុញ ដូច្នេះឡើយ ។

ជុំវិញបញ្ហានេះ ចៅសង្កាត់ទឹកល្អក់ទី១ លោកប៉ិច សុខឿន បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ថា ការអនុញ្ញាតឱ្យសាងសង់ស្ថានីយប្រេងមួយនេះ គឺជាការសម្រេចរបស់សាលារាជធានីភ្នំពេញ ដែលជាថ្នាក់លើ ដូច្នេះលោកមិនបានដឹង ពីព្រោះការសម្រេចយ៉ាងណានោះ ខាងអាជ្ញាធរសង្កាត់ គ្មានសិទ្ធិនោះឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល