តារាសម្ដែងភាពយន្តកូរ៉េ Jung Ah Yool ត្រូវបានគេរកឃើញថាស្លាប់កាលពីពេលថ្មីៗមកនេះក្នុង
អាយុ ២៥ ឆ្នាំដោយនាងបានបន្សល់ទុកពាក្យសម្ដីសោកសៅមួយចំនួនមុនពេលស្លាប់នៅលើ Page
Facebook របស់នាង។

កាលពីថ្ងៃទី ១០ កន្លងមកនេះគេសង្កេតឃើញ Jung Ah Yool បាន Post Status នៅលើ Page របស់
នាងថា “I woke up this morning and opened my eyes and I felt like I was standing alone in a
desert… I’ve been taking care of myself since I was 19 years old but suddenly… in my room,
where I have no place to rely…” ដែលជាសម្ដីសោកសៅបង្ហាញថាតារារូបនេះអាចនឹងកំពុងមាន
បញ្ហាផ្លូវចិត្ត។ ហើយនៅថ្ងៃទី ១១ កន្លងមកនេះនាងបានបន្តក្នុងការ Post នូវ Status បង្ហាញពីទឹក
ចិត្តលំបាករបស់នាងដោយនាងបានសរសេរថា "Nothing can comfort me"។

សាកសពរបស់នាងត្រូវបានគេរកឃើញស្លាប់នៅក្នុងផ្ទះរបស់នាងកាលពីថ្ងៃទី ១២ ដោយសារ
ចងក ប៉ូលីសបានប្រាប់ថានេះគឺជាករណីធ្វើអត្ថឃាត។ Jung Ah នាងគឺជាតារាសម្ដែងក្នុងរឿង
ភាគថ្មីរបស់ KBS2 រឿង Love Love ដែលមិនទាន់បានចាក់បញ្ចាំងនៅឡើយ។ ប៉ុន្តែបើតាមដឹង
គឺថាស្ថានភាពការងាររបស់នាងជាមួយនឹង KBS គឺកំពុងតែមានបញ្ហាមិនសូវស្រួល ហើយមើល
ទៅនាងកំពុងតែមានបញ្ហាលុយកាក់ធ្ងន់ធ្ងរផងដែរ។

ដោយ៖ នីតា
ប្រភពពី៖ Soompi