នៅហាងលក់ទូរស័ព្ទរាយមួយនៅប្រទេសអង់គ្លេស ទើបបានធ្វើការបំពេញបន្ថែមនូវ
Galaxy S III ពណ៌ខ្មៅចូលក្នុងតារាងផលិតផលសំរាប់លក់ចេញបើទោះជា model ជា
ផ្លូវការរបស់ Samsung មានតែពណ៌ស និងពណ៌ខៀវ ហើយនិងពណ៌ក្រហមសំរាប់
Network AT&T (អាមេរិច)។

ព័ត៌មានខាងលើលេចចេញពីរូបភាពមួយ ដែលត្រូវបានសមាជិកម្នាក់របស់ហាងលក់ទូរស័ព្ទរាយ
Carphone Warehouse (អង់គ្លេស) ថតបាននៅចុងសប្តាហ៍នេះ។ ក្នុងនោះហាងទូរស័ព្ទនោះបាន
បន្ថែមនូវ Galaxy S III ពណ៌ខ្មៅចូលក្នុងតារាងផលិតផលលក់នៅលើទីផ្សារ ជាមួយនឹងពណ៌ខៀវ
និងពណ៌សដូចដែរ Samsung បានធ្វើការណែនាំជាផ្លូវការមុននេះ។ ប៉ុន្តែមិនយូរប៉ុន្មាន Caraphone
Warehouse បានលុបចោលវិញនូវព័ត៌មានពី Galaxy S III ពណ៌ខ្មៅ ក្រោយពីបង្ហាញនៅក្នុងតារាង
លក់។

ព័ត៌មានស្តីពី Galaxy S III ដែលបង្ហាញក្នុងតារាងលក់របស់ហាងលក់ទូរស័ព្ទរាយមួយ

សព្វថ្ងៃ Samsung នៅមិនទាន់មានព័ត៌មានណាបន្ថែមពី Version ថ្មីណាមួយពី Galaxy S III ឡើយ។
ប៉ុន្តែមុននេះក្រុមហ៊ុនកូរ៉េមួយនេះតែងតែធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយស្ងាត់ៗ
ស្រាប់តែបញ្ចេញថែមនូវ S III ពណ៌ក្រហមសំរាប់ AT&T (អាមេរិច)។ ដូច្នេះព័ត៌មានចចាមអារាមពី
S III ពណ៌ខ្មៅនឹងបង្ហាញខ្លួននៅក្នុងពិធីតាំងពិពណ៌ IFA 2012 អាចនឹងកើតមានឡើងក៏អាចថាបាន៕

ផលិតផលដែលគេចាត់ទុកថាជា Galaxy S III ពណ៌ខ្មៅ

ដោយ៖ សិលា
ប្រភព៖ VE