កោះកុង ជាខេត្តដែលមានព្រំប្រទល់ដែលមានឈ្មោះល្បីជាយូរមកហើយថាជា ទីតាំងព្រំដែន "តំបន់សត្វព្រៃភាគខាងលិច"។ មានទីតាំងនៅភាគនិរតីនៃប្រទេសនៅជិតស្ទឹង កាពូ ទីក្រុងនៃខេត្តនេះមានចម្ងាយតែ១០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ កោះកុងមានឆ្នេរសមុទ្រវែង និងគ្របដណ្ដប់ដោយព្រៃឈើមួយភាគនៃភ្នំក្រវាញ និងសួនឧទ្យានជាតិគិរីរម្យ។ ការទាក់ទាញទេសចរបូករួមទាំងសួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និងព្រៃកោងកាង។

នៅជិតឆ្នេរសមុទ្រកោះកុងមានកោះជា ច្រើន ក្នុងនោះមានកោះមួយដែលជាទីចាប់អារម្មណ៍គឺកោះកុងខៅ ជាស្ថានសួគ៌នៃព្រៃដែលគ្មានមនុស្សរស់នៅ ដែលមានឆ្នេរខ្សាច់ពណ៌សយ៉ាងស្រស់ស្អាតចំនួនប្រាំពីរ។ គេអាចធ្វើដំណើរទៅកោះនេះដោយគ្រាន់តែជិះតាក់ស៊ីសែសិបប្រាំនាទី ពីឆ្នេរសមុទ្រមក។

កោះកុងរីករាយនឹងគម្រោងអភិវឌ្ឍន៍ ទេសចរណ៍មួយចំនួនដែលធ្វើអោយខេត្តនេះក្លាយជាទិសដៅទេសចរណ៍ដ៏ អស្ចារ្យមួយ។ ខេត្តនេះតភ្ជាប់ទៅទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដោយស្រែអំបិល តាមរយៈផ្លូវជាតិលេខ៤។ ផ្លូវទើបកសាងថ្មីនេះផ្ដល់អោយភ្ញៀវនូវ ជម្រើសមួយទៀតដើម្បីទៅដល់ខេត្តតាមផ្លូវជាតិ។ ផ្លូវនេះត្រូវបានគេណែនាំសម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ ហើយផ្លូវនេះកាត់តាមតំបន់ដែលមានការអភិវឌ្ឍតិចបំផុតរបស់ប្រទេស កម្ពុជា គឺតំបន់ភ្នំក្រវាញ។ ព្រៃភ្នំដ៏ក្រាស់ ស្ទឹង និងទឹកធ្លាក់ដ័ស្រស់ស្អាត និងរង្វាន់នៃការផ្សងព្រេងជាមួយកន្លែងដែលមានទេសភាពស្រស់ស្អាត សម្រាប់អ្នកឈប់តាមផ្លូវ និងសម្រាប់ការថតរូបយ៉ាងពិសេស។

ព្រៃកោងកាងដុះលាតសន្ធឹងពីឆ្នេរកែបរហូតដល់ខេត្តកោះកុង ដែលគ្របដណ្ដប់ផ្ទៃដីច្រើនជាង ៥០,០០ហិកតាក្នុងខេត្តកោះកុង។ ព្រៃកោងកាងជាដើមឈើតំបន់ត្រូពិកពិសេសដែលអាចដុះតាមជាយសមុទ្រ ជាកន្លែងប្រសព្វរវាងព្រៃ និងសមុទ្រ។ ព្រៃដុះតាមសមុទ្រទាំងនេះ ជាកន្លែងបង្កាត់ពូជសម្រាប់បង្គា មឹក ក្ដាម គ្រំ ខ្យង និងត្រី ជាពិសេសការជិះទូកដែលហាក់ដូចជារីករាយនឹងផ្ទៃទឹកជាជាងនៅក្នុង ទឹក។ ទីនោះក៏ជាជម្រកសម្រាប់សំបុកសត្វរស់នៅតាមឆ្នេរសមុទ្រមួយចំនួន ដូចជាបក្សី បង្គួយ កន្ធាយសមុទ្រ និងប្រភេទសត្វមួយចំនួនទៀត៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia