ព័ត៌មានអន្តរជាតិ ៖  ស្រ្តីជាម្តាយចិត្តខ្មៅម្នាក់ ត្រូវបានក្រុមភ្នាក់ងារមានសមត្តកិច្ចចាប់ញាត់
គុក បន្ទាប់ពីត្រូវបានរកអោយឃើញថា បានព្យាយាមសម្លាប់កូនតូចដែលទើបនឹងកើតរបស់
ខ្លួន ដោយក្របួចជាប់នៅក្នុងថង់ប្លាស្ទិច រួចយកទៅចោលក្នុងថុងសំរាម នេះបើយោងតាម
សេចក្តីរាយការណ៍របស់ទំព័រសារព័ត៌មានបរទេសស្កាយ ដែលទើបតែបានចេញផ្សាយកាល
ពីពេលកន្លងទៅ។

គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះថា Angela Marie Janecka វ័យ ៣៩ឆ្នាំ
ជាពលរដ្ឋរស់នៅក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក បានកុហកប្តីរបស់ខ្លួនថា ទារិកាតូចដែល
ទើបតែនឹងកើតបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ នៅក្នុងផ្ទះរបស់នាង តែតាមពិតទៅ
ទារិកាតូចរូបនោះ កើតមកដោយមានសុខភាពល្អទៅវិញនោះទេ ស្របពេលដែលនាងបាន
វេចខ្ចប់គេក្នុងថង់ប្លាស្ទិច រួចយកទៅចោលក្នុងថុងសំរាម។

រឿងហេតុខាងលើបានបែកការ បន្ទាប់ពីបុរសជាស្វាមីបានត្រលប់មកផ្ទះ ដើម្បីលួងដល់
ភរិយារបស់ខ្លួន ខណៈពេលដែលបានបាត់បង់ទារិកាតូចដែលទើបតែនឹងកើត។ លុះបន្តិច
ក្រោយមក គាត់ក៏បានរៀបចំឥវ៉ានក្នុងផ្ទះ បន្ទាប់ពីស្រ្តីជាម្តាយសំរាលកូនដោយខ្លួនឯង
តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា គាត់បែរជារូបឃើញទារិកាតូចនៅក្នុងថង់ប្លាស្ទិចក្នុង
ថុងសំរាមទៅវិញ ស្របពេលដែលគាត់យកឥវ៉ាន់ទៅចោល។

ភ្លាមៗនោះ គាត់ក៏បានទូរស័ព្ទហៅក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដើម្បីជួយអាយុជីវិតទារិកា
តូច ដោយមានការអន្តរាគមន៍បានទាន់ពេល ទារិកាតូចរូបនោះ ត្រូវបានជួយសង្រ្គោះបាន
យ៉ាងជោគជ័យ រីឯ ម្តាយចិត្តខ្មៅរូបនោះ ត្រូវបានភ្នាក់ងារមានសមត្តកិច្ចចាប់ឃាត់ខ្លួន
ដើម្បីរង់ចាំការផ្តន្ទាទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ