CamNews

ឃុំខ្លួន ថៅកែស្រី ដែលវាយធ្វើបាប និង បង្ខំឈ្នួលបម្រើ លិឍកំអួតខ្លួនឯង ដាក់ពន្ធ នាគារ

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលា ដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ថៅកែស្រី ដែលវាយធ្វើបាប និងបង្ខំឱ្យកូន ឈ្នួលលិឍកំអួតខ្លួនឯង ដាក់ពន្ធនាគារជា បណ្ដោះអាសន្ន នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ នេះ ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនា តាមមាត្រា ២១៧ នៃ ក្រមព្រហ្មទណ្ឌ ។

ថៅកែស្រីរូបនេះ ត្រូវបាននគរបាល ខណ្ឌសែនសុខ បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ហើយត្រូវព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ចោទប្រកាន់ពីបទ ហិង្សា ដោយចេតនា តាមមាត្រា ២១៧ នៃក្រម ព្រហ្មទណ្ឌ ហើយពេលបញ្ជូនទៅដល់ដៃ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនតែម្ដង ទៅ ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍ របស់នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ថៅកែស្រីដែលប្រើ អំពើហិង្សាលើឈ្នួលបម្រើស្រីរបស់ខ្លួន ឈ្មោះ គង់ ស៊ីណាត អាយុ ៣២ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់ម៉ូតូ រស់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។

រីឯក្មេងស្រីរងគ្រោះឈ្មោះ ផល លក្ខិណា អាយុ ១៧ឆ្នាំ មានស្រុកកំណើត នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

របាយការណ៍របស់នគរបាលបានរៀបរាប់ទៀតថា ក្មេងស្រីរងគ្រោះ បានមកនៅជាមួយថៅកែ ស្រី ធ្វើជា ឈ្នួលបម្រើ ប៉ុន្តែក្នុងអំឡុងពេលនៃការរស់នៅ ក្មេងស្រីរងគ្រោះ តែងតែទទួលរង ការប្រើអំពើហិង្សា វាយ ធ្វើបាបទាំងយប់ ទាំងថ្ងៃ នៅពេលធ្វើអ្វីខុសម្តងៗ ។

ជាមួយគ្នានេះ ថៅកែស្រី ចិត្តខ្មៅ គង់ ស៊ីណាត បានបង្ខំឲ្យឈ្នួលបម្រើរបស់ខ្លួន លិឍកំអួត នៅពេលដែល ក្មេងស្រីរូបនេះ អត់ស្រួលខ្លួន ហើយក្អួតម្តងៗ ។

ដោយសារតែអត់ទ្រាំការលំបាក ក្នុងការរស់នៅជាមួយថៅកែស្រី ចិត្តខ្មៅមិនបាន ក្មេងស្រីរងគ្រោះរូបនេះ បានសម្រេចចិត្តរត់ចេញពីផ្ទះ កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៤ ហើយ ជួបជាមួយខាង អង្គការ ការ ពារសិទ្ឋកុមារ CCPCR រួចអង្គការមួយនេះ បាននាំក្មេងស្រីរងគ្រោះ ទៅរស់នៅជាមួយ ស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ។

លុះដល់ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤ ខាងអង្គការបាននាំក្មេងស្រីរងគ្រោះ ទៅដាក់ ពាក្យបណ្តឹង នៅអធិ ការដ្ឋានគរបាលខណ្ឌសែនសុខ ទើបនៅវេលា ម៉ោង ៥និង១០នាទី ល្ងាចថ្ងៃទី២២ ខែមីនា កម្លាំងនគរ បាលខណ្ឌ ដោយមានការឯកភាពពីតំណាងអយ្យការ និងមានការបញ្ជា ពីលោកស្នងការ ជួន សុវណ្ណ បាន ឈានទៅដល់ការឃាត់ខ្លួន ថៅកែស្រីរូបនេះ យកមកសួរនាំបន្តទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល