ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាម ការដកស្រង់ អត្ថបទសារព័ត៌មាន ពីគេហទំព័រ បរទេស scmp ក៏ដូច ជាតាម ការអោយដឹង ពីមន្រ្តីផ្លូវការ និងមិត្តរួមការងារ អោយដឹងថា បុរស ជាឆ្មាំសួនសត្វ មួយកន្លែង នៅ ក្នុងក្រុង សៀងហៃ ប្រទេសចិន ត្រូវបាន រកអោយឃើញថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ ពីមានករណី វាយប្រហារ ហែកឆី ពីសំណាក់ ខ្លាកំណាចមួយក្បាល កាលពីថ្ងៃ អង្គារ ម្សិលមិញនេះ បន្ទាប់ពីរូបគាត់ បាន ចូលទៅក្នុង ដែនរបងការពារ សុវត្ថិភាព ដើម្បីទៅសម្អាត នៅទីនោះ ។

បន្ថែមពីលើនេះ យោងតាម សេចក្តីប្រកាស ជាសង្ខេប នៅលើទំព័រ ទ្វីតធើ ក៏ដូចជា microblogs រដ្ឋបាល សួនសត្វ បានគូសបញ្ជាក់អោយដឹងថា ក្រុមអ្នកជំនាញ តាមដានស៊ើបអង្កេត ក៏កំពុងតែចេញ ប្រតិបត្តិការ របស់ខ្លួន ក្នុងការ ស្រាវជ្រាវ ពីករណី វាយប្រហារលើកនេះ។ យ៉ាងណាមិញ ប្រភពដដែល បន្តថា ខ្លាកំ ណាច វ័យ ៩ ឆ្នាំ មួយក្បាលនេះ ពុំធ្លាប់មានប្រវត្តិ វាយប្រហារ ប្រឆាំងនឹងមនុស្សជាតិទេ ។ ករណីវាយ ប្រហារលើកនេះ បានកើតឡើង នៅកន្លែងផ្តល់ ចំណីមួយកន្លែង ខណៈនៅទីនោះ និតិវិធីសុវត្ថិភាព តែង តែផ្សាភ្ជាប់ជានិច្ច។

គួរបញ្ជាក់ផងដែរថា បុរសដែលជា ជនរងគ្រោះស្លាប់បាត់បង់ជីវិត ម្នាក់នោះ មានវ័យ ៥៦ ឆ្នាំ មាននាមត្រ កូល Zhou ។ ដោយវិវត្តន៍ខ្លួន ចេញពីទីវាល លេងវាយកូនហ្គោល សួនសត្វ ក្រុងសៀងហៃ មួយនេះ ត្រូវ បានរកអោយឃើញថា មានទីតាំងធំ ជាងគេ និងមានប្រជាប្រិយភាព ជាងគេ ប្រចាំតំបន់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ scmp