CamNews

ករណីជះទឹកអាស៊ីតលើ​ នារី វ័យក្មេងរូបស្រស់ ផ្ដើមចេញពីរឿង​ លួចទំនាក់ទំនង ប្ដីគេ

អាន៖ នារីស្រស់ស្អាតវ័យក្មេងម្នាក់ រងការវាយប្រហារ ដោយទឹកអាស៊ីត យ៉ាងឃោឃៅ ទាំងមិនដឹងមូលហេតុ
ភ្នំពេញ ៖ នារីជាសន្ដិសុខ នៅរោងចក្រ ស៊ិនតាយក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យម្នាក់ បានរងការវាយ ប្រហារ ពីការជះ ទឹកអាស៊ីតស្រោចពេញខ្លួន រលះរលួយតាំងពី ក្បាលរហូតដល់ចុងជើង គួរឱ្យអាសូរយ៉ាង ពន់ពេក ចំពោះទង្វើដ៏ព្រៃផ្សៃបែបនេះ ។

តាមការសន្និដ្ឋានដំបូង របស់នគរបាលបាន ឱ្យដឹងថា ការជះទឹកអាស៊ីតទៅលើនារីរង គ្រោះទាំងព្រឹក ព្រលឹម បែបនេះ អាចផ្ដើម ចេញ រឿងស្នេហា ពោលនារីរូបនេះបានលួច ទំនាក់ទំនងមេត្រីភាព ជាមួយ បុរសជាសន្ដិ សុខរោងចក្រដូចគ្នា ក្នុងរយៈពេលប៉ុន្មានខែ មកនេះ ។

ស្ដ្រីរងគ្រោះត្រូវបានស្ដ្រីម្នាក់ទៀតមិន ទាន់ស្គាល់អត្ដសញ្ញាណជះទឹកអាស៊ីតលើ រាងកាយ ពេលកំពុង ធ្វើដំណើរ ទៅធ្វើការ បង្កឱ្យមានការភ្ញាក់ផ្អើលនិងការជួយអន្ដរា គមន៍ ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលា ម៉ោង៦និង១០នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅមុខផ្សារ កាណាស៊ីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីរងគ្រោះឈ្មោះអានី អាយុ២០ ឆ្នាំ មុខរបរជាអ្នកបម្រើការងារ ផ្នែកសន្ដិសុខ នៅរោងចក្រស៊ិនតាយនិងបច្ចុប្បន្នស្នាក់នៅ ផ្ទះជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ។

មន្ដ្រីនគរបាលបានដកស្រង់សំដីរបស់នារី រងគ្រោះថា មុនពេលកើតហេតុ រូបនាងបាន ដើរទៅធ្វើការស្រាប់តែ មាននារីម្នាក់មិនស្គាល់ ឈ្មោះបានជិះម៉ូតូមកក្បែរ ហើយសួរថាធ្វើ ការនៅឯណា? ។

ពេលនោះនារីរងគ្រោះ បានឆ្លើយតបទៅវិញថា ធ្វើជាសន្ដិសុខនៅ រោងចក្រស៊ិនតាយ ប៉ុន្ដែឆ្លើយមិនទាន់ចប់ ស្រួលបួលផង ស្រាប់តែនារីរូបនោះបានជះ ទឹកអាស៊ីតស្រោចលើរាងកាយតាំងពីសក់ រហូតដល់ចុងជើង បណ្ដាលឱ្យសំលៀកបំពាក់ របស់នាងផុយរហែកដាច់មួយរំពេច ដោយ សារតែឥទ្ធិពលនៃទឹកអាស៊ីតនោះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាង ខ្លាំង ហើយប្រជាពលរដ្ឋ បាននាំគ្នាជួយបាញ់ ទឹកស្រោចទៅលើនារីរងគ្រោះ ដើម្បីបន្សាប អាស៊ីត រួចហើយបានលើកដាក់ម៉ូតូដឹកយក ទៅកាន់មន្ទីរពេទ្យរុស្សី បន្ដការសង្គ្រោះ ។

ក្រោយការបង្កហេតុដ៏ព្រៃផ្សៃខាងលើ នេះ ជនបង្កបានបើកម៉ូតូគេចខ្លួនដោយសុវត្ថិ ភាព ។

ជុំវិញករណីខាងលើនេះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បាន ថ្លែងថា ក្រោយការ សួរនាំ ពីដំណើររឿងគឺនារី រងគ្រោះធ្លាប់មានទំនាក់ទំនងជាបុរសជាសន្ដិ សុខនៅរោងចក្រជាមួយគ្នា ក្នុងរយៈពេល២ ខែកន្លងមក ខណៈដែលភរិយារបស់បុរសរូប នេះ ជាកម្មការិនីនៅក្នុងរោងចក្រខាងលើ នេះ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ក្នុងទំនាក់ទំនងរយៈពេល២ខែចុងក្រោយនេះ រហូតដល់ប៉ុន្មានយប់មកនេះ បុរសជាសន្ដិ សុខខាងលើ មិនបានទៅផ្ទះនោះឡើយ ពោល បានទៅដេកនៅផ្ទះនារីរងគ្រោះ ស្រាប់តែ នៅព្រឹកព្រលឹមថ្ងៃទី៦ខែមីននេះ ក៏មានការ ជះទឹកអាស៊ីតតែម្ដងទៅ ។

យ៉ាងណាក៏ដោយនោះ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ មិនទាន់អាចបញ្ជាក់ពី អត្ដញ្ញាណជនបង្ក ពិតប្រាកដនោះឡើយ ដោយពេលនេះ បាននឹងកំពុងធ្វើការស្រាវ ជ្រាវយ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ករណីវាយប្រហារតាមរយៈការជះទឹក អាស៊ីតជាទង្វើដ៏ព្រៃផ្សៃ និងជាទោសព្រហ្ម ទណ្ឌបានស្ងប់ស្ងាត់ អស់រយៈពេលជាយូរមក ហើយ ទើបតែពេលនេះ បានកើតឡើងសា ជាថ្មីប៉ះចំនារីសន្ដិសុខនៅរោងចក្រ ។

សម្រាប់ស្ថានភាពជំងឺរបស់នាង ដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្សី មិនទាន់ដឹងថា ធ្ងន់ធ្ងរ បែបណានោះទេ ប៉ុន្ដែ តាមមើលជាក់ស្ដែងនិងធ្វើឱ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរលើរាងកាយ ជាពិសេសភ្នែកទាំងពីរ តែម្ដង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល