ព័ត៌មានអន្តរជាតិ ៖ ផ្សែងអ័ព្ទ កម្រាស់ក្រាស់ ប្រជុំទៅដោយសារជាតិពុលនោះ ត្រូវបានគេ មើលអោយ ឃើញថា មានពាសពេញ ទីក្រុង Delhi អំឡុងសប្តាហ៍នេះ បន្ទាប់ពីប្រជាជន ប្រទេស ឥណ្ឌា រាប់លាន នាក់ បានផ្អើលនាំគ្នា ដុតកាំជ្រួច ដុតផាវ ជាការគោរពដល់ កម្ម វិធី បុណ្យ Diwali ខណៈការអំពាវនាវ អោយមានការឈប់ដុត ក្នុងបរិមាណដ៏ច្រើនលើសលប់ពេក ត្រូវបាន គេធ្វើ ពហិកា រហូតញ៉ាំងអោយ មានការព្រួយបារម្ភទៅលើ គុណភាពខ្យល់អាកាស នៅទីក្រុងមួយនេះ ដែល ជា ទីក្រុងមានការបំពុល ខ្លាំងបំផុតលើសកលលោក ។

ទំព័រសារព័ត៌មាន channelnewsasia ចេញផ្សាយ ថ្ងៃអាទិត្យទី ២៦ តុលានេះ អោយ ដឹ ងថា ៖ ករណី បំពុលបរិយាកាល នៅក្នុងទីក្រុង ប្រទេស ឥណ្ឌា បានឈានកម្រិតធ្ងន់ធ្ងរ នៅថ្ងៃសុក្រទី ២៤ នេះពោល មួយថ្ងៃបន្ទាប់ពីកម្មវិធីបុណ្យ Diwali នេះបើយោងតាមសន្ទស្សន៍គុណភាពខ្យល់ ចេញ កាលពីដើមខែ នេះ ខណៈជាផ្នែកមួយនៃបេសកម្ម "Clean India" របស់បេក្ខភាព នាយករដ្ឋមន្រ្តីប្រចាំប្រទេស Nare - ndra Modi ។ នេះមានន័យថា ចុណ្ណភាគនៃកម្រាស់ ខ្យល់ អាកាសបំពុល ត្រូវបានគេស្គាល់ថា PM2.5 ដែលត្រូវបានគេចាត់ទុកថា ជាកម្រិតមួយដែលមានគ្រោះថ្នាក់បំផុត ពោល ច្រើនជាង ២៥០ - ១០ដង ខ្ពស់ជាកម្រិតកំណត់ ដែលជាការណែនាំ ដោយអង្គការ សុខភាព ពិភពលោក ។

អាជ្ញាធរប្រទេស ឥណ្ឌា បានធ្វើការអំពាវនាវ ដល់សាធារណៈជន ដើម្បី ជាការរឹតបន្តឹង ការប្រើប្រាស់ កាំជ្រួច ឬផាវរបស់ពួកគេ ខណៈជារៀងរាល់ឆ្នាំ សកម្មភាពមួយនេះ បាន បណ្តាលអោយមនុស្សមាន របួស ក៏ដូចជា បណ្តាលអោយបរិយាកាស បំពុលដោយសារជាតិគីមី មានក្លិនឈ្ងៀម ពាស ពេញទាំង ទីក្រុង ។ ក៏ប៉ុន្តែឆ្នាំនេះ ការអំពាវនាវ ត្រូវបានគេមើលឃើញថា មានភាពស្វិត ស្វា ញជាខ្លាំង បន្ទាប់ពី អង្គការសុខភាពពិភពលោក ធ្វើការសិក្សាស្រាវជ្រាវទៅលើ បណ្តា ទី ក្រុងទាំង ១,៦០០ មកពី ៩១ ប្រ ទេសជុំវិញពិភពលោក កាលពីអំឡុងខែ ឧសភា រកឃើញថា ទីក្រុង ប្រទេស ឥណ្ឌា គឺជាទីក្រុងដែល មានបរិយាកាសបំពុលខ្លាំងបំផុតលើសកលលោក ដោយឡែក មន្រ្តីក្នុងស្រុក បានធ្វើការបដិសេធទៅ នឹងការលើកឡើងមួយនេះ ។

បើទោះជាមានភាពអវិជ្ជមាន អំឡុសប្តាហ៍នេះ ក៏ដោយចុះ លោក Gufran Beig ប្រធានអ្នកវិទ្យា សាស្រ្ត មកពីមជ្ឈមណ្ឌលស្រាវជ្រាវ និង ព្យាការណ៍ ប្រព័ន្ធគុណភាពខ្យល់ និងអាកាសធាតុ របស់រដ្ឋ System of Air Quality Weather Forecasting and Research (SAFAR) អោយដឹងថា បើទោះជា ករណី បំពុល ខ្យល់នៅក្នុងទីក្រុង Delhi មានសភាពអាក្រក់ក៏ដោយចុះ ក៏ប៉ុន្តែ មិនអាក្រក់ដល់ថ្នាក់ ទី ក្រុង ប៉េកាំង ប្រទេសចិន នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia