បើទោះបីស្ត្រី មិនស្តែងឱ្យឃើញពីតម្រូវការ ផ្នែកផ្លូវភេទច្បាស់ដូច បុរសក្តីប៉ុន្តែពេលខ្លះអារម្មណ៍សិចរបស់ស្ត្រី កើនខ្លាំងជាងបុរសទៅ ទៀត។ ជាពិសេសនៅក្នុង អំឡុងពេលមួយចំនួន ដែលមាននៅខាងក្រោមនេះតែម្ដង ដែលភាគគេបានកត់សម្គាល់ឃើញថា ស្រ្តីតែងកើតមានអារម្មណ៍ចង់រួមរ័ក។

– ត្រូវស្រាកម្តៅអារម្មណ៍ៈ អំឡុងពេលស្ថិតនៅតែ២នាក់ ជាមួយបុរសកំពូលស្នេហ៍ ស្ត្រីអាចចាប់ផ្តើមសាងភាពក្លាហានខ្លួនឯង ដោយក្រេបនូវរសជាតិដ៏ជាប់ចិត្តនៃសុរាពិសេស ប្រភេទស្រាណាដែលដៃគូរបស់នាងចូលចិត្ត ដើម្បីជំរុញអារម្មណ៍នៃសេចក្តីសុខ រួមគ្នាឱ្យកើតមានឡើង។

– ក្រោយថ្ងៃមានរដូវៈ ក្រោយថ្ងៃមានរដូវបានកន្លងផុតទៅគឺជាអំឡុងពេល ដែលកម្រិតអ័រម៉ូន ក្នុងរាងកាយស្ត្រីកើនឡើងព្រោះជា ដំណាក់កាលដែលរាងកាយផលិតពង (អូវុល) ដើម្បីរង់ចាំទទួលការបន្តពូជ តាមបែបធម្មជាតិ។ ពីរសប្តាហ៍រាប់ចាប់ពីថ្ងៃអស់រដូវ ចុងក្រោយ គឺជាចន្លោះពេលមួយសមស្របបំផុត ក្នុងការបង្កាត់ភ្លើងស្នេហ៍កាមទេព និងជាពេលដែលស្ត្រីមានតម្រូវការផ្លូវភេទខ្លាំង ដោយពុំចាំបាច់ឱ្យបុរសជាដៃគូ ជួយបបោសអង្អែលដាស់អារម្មណ៍សិចយូរៗដូចមុននោះឡើយ ។

– មើលវីដេអូដាស់អារម្មណ៍ៈ ស្ត្រីភាគច្រើនមានអារម្មណ៍ខ្លាចរអាមិនហ៊ានមើល វីដេអូសិចដោយមូលហេតុច្រើនយ៉ាងពិសេស ខ្លាចបុរសគូស្នេហ៍យល់ថា នាងជាស្ត្រីល្មោភតណ្ហា។ ប៉ុន្តែបើជាសាច់រឿងស្នេហា មានឈុតឆាកឱបថើបបឺតមាត់ ស្ទាបបបោសអង្អែល សម្តែងដោយតួឯកប្រុសសង្ហា អាចធ្វើឱ្យឈាមរបស់ស្ត្រីពុះពោរឡើង ឯអារម្មណ៍ក៏កើតមានទៅតាមនោះដែរ រហូតទ្រាំលែងបាន ពេលនោះចៀសមិនផុត ពីដឹកដៃគ្នាឡើងឋានសួគ៌ឡើយ ។

– ពេលនៅបែកគ្នាៈ អឡុងពេលរស់នៅបែកគ្នាបណ្តោះអាសន្ន សម្ព័ន្ធស្នេហ៍របស់ស្ត្រី និងគូស្នេហ៍នឹងកាន់តែវេញត្របាញ់បញ្ចូលគ្នា យ៉ាងស្អិតល្មូតទ្វេឡើងនៅពេលបានជួបគ្នាម្តងៗ។ នេះដោយសារក្តីនឹករលឹកភាពស្រងេះស្រងោច ដក់ជាប់ក្នុងចិត្តដែលចេះតែ កើនឡើងដោយក្តីបារម្ភ និងទន្ទឹងរង់ចាំផ្លូវ។ ពេលបានជួបគ្នាវិញ ត្រូវទូទាត់នូវក្តីនឹងរឮកដោយយកសិចមកជំនួស។

– ពេលតប់ប្រមល់ៈ ភាពធុញថប់តប់ប្រមល់របស់ស្ត្រីដែលយើងមិនច្បាស់ ក្នុងចិត្តថាជាអ្នកជំរុញកម្តៅខ្លួន ឱ្យពុះពោរឡើងដូចកំហឹង និងមិនអាចបង្កើតនូវសេចក្តីត្រូវការ ផ្នែកផ្លូវភេទឱ្យកើនឡើងខ្លាំង ដូចការខឹងក្រេវក្រោធនោះបើភាគីបុរស ជូយដោះស្រាយបញ្ហា រកច្រកចេញ ឱ្យស្ត្រីធូរស្បើយ ក្នុងអារម្មណ៍គឺជារឿងល្អ។ ភាពតប់ប្រមល់នាំឱ្យឈឺក្បាល និងរោលរាលទៅដល់ចិត្ត។ ដូចនេះ សិចអាចធ្វើឱ្យការធុញថប់អារម្មណ៍ ធូរស្បើយបាន ហើយជួនកាលជួយកាត់បន្ថយ អាការឈឺក្បាលបានទៀតផង។

– អត់យូរ ជូរមាត់ៈ ពេលដាច់របបសិចយូរ តម្រូវការផ្លូវភេទបានប្រមូលផ្តុំ នៅក្នុងសារពាង្គកាយដោយពុំដឹងខ្លួន។ ការមិនបានរួមរ័ក យូរមកហើយនេះ ធ្វើឱ្យអារម្មណ៍សិចរបស់ស្ត្រីកើនឡើងយ៉ាងខ្លាំង និងរង់ចាំការរួមភេទ ជាមួយដៃគូយ៉ាងអន្ទះសា។ នេះជាក្រឹត្យក្រម ធម្មជាតិរបស់មនុស្ស ក្នុងវ័យបន្តពូជ ដែលនៅមានចំណង់ផ្លូវភេទ អត់យូរតែងតែជូរមាត់ ពិតជាពិបាកទប់អារម្មណ៍ណាស់….៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង