CamNews

បុរសម្នាក់​លង់ទឹកស្លាប់ បន្ទាប់ពី​​លោតចុះ​ពី​លើ​សាឡាង បំណងហែលត្រលប់ក្រោយ

ខេត្ដក្រចេះ៖ បុរសម្នាក់ដែលត្រូវបាន គេដឹងថាជា ថៅកែចុងភៅធ្វើម្ហូបការ បានលោតពីលើសាឡាងចម្លងឆ្លូង ចូលទឹកទន្លេមេគង្គ គោលបំណងហែលត្រលប់ក្រោយ ប៉ុន្ដែត្រូវលង់ទឹកស្លាប់ កាលពីវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៤ នៅចំណុចភូមិ/ឃុំកំពង់គរស្រុកព្រែក ខេត្តក្រចេះ ។

បើតាមសាក្សីអ្នករួមដំណើរ លើសាឡាងជាមួយជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ លី គង់ ភេទប្រុស អាយុ៦១ឆ្នាំ ជាថៅកែចុងភៅធ្វើរម្ហូបការ ប្រចាំនៅក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ លី គង់ បានឡើងលើសាឡាងដើម្បី ឆ្លងទៅត្រើយខាងឆ្លូង ដើម្បីមកយកសាច់គោ និងបន្លែសម្រាប់ធ្វើម្ហូបការ លុះពេលជនរងគ្រោះបានឡើងលើសាឡាង ក៏ជួបនិងអ្នកស្គាល់គ្នាម្នាក់ប្រាប់ថា មិនបាច់ទៅទេ សាច់និងបន្លែនោះត្រូវគេផ្ញើមកហើយ តាមសាឡាងមួយទៀត ខណៈពេលដែលសាឡាងចេញពីកំពង់ នោះជនរងគ្រោះ ឈ្មោះ លី គង់ ព្យាយាមសូមតៅកុងសាឡាង ឲ្យត្រឡប់ក្បាលចូលខាងវិញបន្តិច ដើម្បីកុំអោយខាតពេល ព្រោះគាត់ប្រញាប់ទៅធ្វើម្ហូបនៅរោងការ ប៉ុន្ដែដោយសារ សាឡាងមិនព្រមចូលខាងវិញ ជនរងគ្រោះបានសម្រេចចិត្ដ ដោះខោអាវហើយលោតចូលទឹកក្នុងគោលបំណង ហែលត្រលប់ចូលមកក្រោយវិញ។

ប្រភពពីអ្នកដែលឃើញហេតុការណ៍ បានអោយដឹងទៀតថា ពួកគាត់ពិតជាអាណិតអាសូរ ជនរងគ្រោះខ្លាំងណាស់ ព្រោះនៅដែលគាត់លោតចុះទឹកនោះ គេឃើញដៃកាន់ខោអាវ លុះហែលដៃម្ខាងបានបន្តិច ក៏ស្រាប់តែលិចសន្សឹមៗ ហើយអ្នកដំណើរក៏បានស្នើ សូមអោយម្ចាស់សាឡាង ត្រលប់ទៅជួយគាត់ផង  រហូតទាល់តែជនរងគ្រោះ លិចបាត់ទើបគេបោះកានទៅ ប៉ុន្ដែជនរងគ្រោះបានលង់ស្លាប់បាត់ទៅហើយ ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល ដល់មហាជននិងរិះគន់ ចំពោះថៅកែសាឡាង (ឆ្លូង-កំពង់គរ) នោះថា មនុស្សដូចគ្នាសោះ ហេតុអីមិនអាសូរ និងជួយសង្គ្រោះអាយុជីវិតមនុស្សផង ខណៈពេលដែលមានបញ្ហាហើយ បែរជាបណ្តោយឲ្យមនុស្សស្លាប់ នៅនឹងមុខដូច្នេះទៅវិញ ។

គួរបញ្ជាក់ថា សាឡាងកំពង់ចម្លង ( ឆ្លូ-កំពង់គរ) កន្លងមក តែងបង្ករកាក្តៅក្រហាយ ដល់ប្រជាពលរដ្ឋអ្នកដំណើរ ហើយក៏មានការធ្វើបាតុកម្មតវា រឿងយកលុយ លើសពីសៀវភៅបន្ទុកកំណត់ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល