តើអ្នកធ្លាប់ឮពាក្យនេះពីមុនមកទេថា បុរសគឺជាភ្នែក ស្រ្តី គឺជាមាត់ ចូលចិត្តធ្វើការវិភាគច្រើន។
ម្យ៉ាងវិញទៀត គេថា បុរសគឺជាផ្កាយព្រះអង្គារ ចំណែកស្រ្តីគឺជាផ្កាយព្រះសុក្រ ដូច្នេះបុរសនិង
ស្រ្តី ត្រូវបានគេកំណត់ថា គឺជាដៃគូនឹងគ្នា មិនអាចខ្វះម្នាក់ណាបានទេ។ ចំពោះស្រ្តីវិញ តើអ្នក
វិធីណា ដើម្បីបង្ហាញឱ្យ គូស្នេហ៍ ឬ មិត្តប្រុស របស់អ្នក ដឹងថា អ្នកស្រលាញ់ និង យកចិត្តទុក
ជាមួយគាត់។

ខាងក្រោមនេះ យើងសូមធ្វើការណែនាំអ្នកនូវវិធីសាស្រ្តងាយៗ មួយចំនួន ដើម្បីយកចិត្ត និង
បង្ហាញគូស្នេហ៍ របស់អ្នក ឱ្យដឹងថា អ្នកកំពុងតែបារម្ភ យកចិត្តទុកដាក់ និង ស្រលាញ់គាត់។

ចំអិនអាហារដែលគាត់ចូលចិត្ត៖ សូមព្យាយាម ស្វែងយល់ពីប្រភេទអាហារដែលប្តី ឬមិត្ត
ប្រុស របស់អ្នកចូលចិត្ត បន្ទាប់មក ចំអិនអាហារដែលគាត់ចូលចិត្តសំរាប់គាត់ ដោយមិនចាំ
គាត់និយាយប្រាប់អ្នកឱ្យចំអិនឱ្យគាត់នោះទេ។ នេះដើម្បីបង្ហាញថា អ្នកគិត និង យកចិត្តទុក
ដាក់ចំពោះប្តី ឬ មិត្តប្រុស របស់អ្នក ហើយនេះគឺជាវិធីមួយដើម្យីទាក់ទាញចិត្តប្តី មិនអាចទៅ
ចោលផ្ទះបាន ដោយសារតែ មានអ្នកចាំផ្តល់ភាពកក់ក្តៅ។

ស្លៀកសំលៀកបំពាក់ដែលគាត់ចូលចិត្តឱ្យអ្នកស្លៀក៖ ពិតណាស់មនុស្សតែងតែងចង់
បាននារីម្នាក់ ដែលស្របតាមចិត្តរបស់គាត់។ ជាពិសេស ការស្លៀកសំលៀកបំពាក់ចេញទៅ
កម្មវិធី ផ្សេងៗ ដើម្បីឱ្យស័ក្តិសមជាមួយនឹងគាត់ ដែលគាត់គិតថា ល្អ។ ធ្វើបែបនេះ ដើម្បីឱ្យ
គាត់ដឹងថា អ្នកធ្វើតាមបំណងរបស់គាត់ពីព្រោះអ្នក ស្រលាញ់គាត់។ អ្វីៗ គ្រប់យ៉ាងនឹងប្រែ
ជាល្អ ប្រសិនបើអ្នក ចេះបត់បែនតាមកាលៈទេសៈ ទោះបីជាអ្នក មិនចូលចិត្ត សំលៀកបំ
ពាក់ប្រភេទនេះ ក៏ដោយ មិនមែនជាញឹកញាប់ ប៉ុន្តែ ក្នុងកម្មវិធីនេះ គឺសំរាប់មនុស្សដែល
អ្នកស្រលាញ់។

ហាត់កីឡា៖ ការហាត់កីឡា ក៏អាចបញ្ជាក់ថា អ្នកស្រលាញ់គាត់ដែរ ដោយសារតែ អ្នក
ចង់ទទួលបាននូវសុខភាព រាងកាយល្អ អាចរស់នៅជាមួយគាត់ បានរយៈពេលយូរ ដោយ
មិនមានបញ្ហាផ្នែកសុខភាព ដូច្នេះ អ្នកអាចមើលថែរក្សាគាត់បានល្អ។ ជាពិសេស អ្នកជា
មនុស្សស្រីម្នាក់ ដ៏រឹងមាំ នៅក្នុងចិត្តគាត់។ ទោះបីជា ចង់ខូចខិល គាត់នឹងគិតឃើញថាមិន
ធ្វើអាចបានទេ ពីព្រោះ មានអ្នកជាប្រពន្ធដ៏ល្អម្នាក់ កំពុងរង់ចាំគាត់ត្រឡប់មកផ្ទះវិញ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ womansday