នៅថ្ងៃអង្គារនេះ ក្រុមហ៊ុនតូតាល់ បានបង្ហោះពីការធ្លាក់ចុះនៃប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី១ របស់ខ្លួន ខណៈពេលដែលតម្លៃប្រេងក៏ធ្លាក់ចុះយ៉ាងគំហុកជាប្រវត្ដិសាស្រ្ដ ក្រោយពីតម្រូវការប្រើប្រាស់ធ្លាក់ចុះដោយសារតែវិបត្ដិនៃវីរុសកូរ៉ណា ។

ក្រុមហ៊ុនផលិតថាមពលបារាំងមួយនេះ បានរាយការណ៍នៅថ្ងៃអង្គការនេះថា ប្រាក់ចំណេញសុទ្ធ នៅក្នុងត្រីមាសទី១ នេះ បានត្រឹមតែ ១.៨ ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះពី ២.៨ ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងអោយឃើញនូវការធ្លាក់ចុះប្រមាណ ៣៥% ។

សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ ក៏បានបញ្ជាក់ផងដែរថា ភាគលាភ នឹងមានចំនួន ០.៦៦ អឺរ៉ូក្នុងមួយហ៊ុន ដែលរក្សាបាននូវស្ថេភាព ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ។ ក្រុមហ៊ុននេះ បានស្នើឡើងនូវជម្រើសមួយដើម្បីទទួលបានភាគលាភចុងឆ្នាំ ២០១៩ ជាសាច់ប្រាក់សុទ្ធ ឬជាភាគហ៊ុនថ្មីៗរបស់ក្រុមហ៊ុន ដោយពុំមានការបញ្ចុះតម្លៃឡើយ ដោយយោងទៅតាមកម្មវត្ថុ ដែលបានអនុម័ត្ដ នៅកិច្ចប្រជុំសមាជិកភាគហ៊ុន នៅថ្ងៃទី ២៩ ខែឧសភា៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ CNBC