ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប្រតិបត្តិ មកពី ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លោក Ahmad Jauhari Yahya បានគូសបញ្ជាក់ កាលពីម្សិលមិញនេះ ពោល នៅថ្ងៃទី ១ ថ្ងៃព្រហស្បត្តិ៍ខែឧសភាឆ្នាំ២០១៤ នេះអោយដឹងថា គ្មានតម្រុយអ្វីទាំងអស់ ក្នុងការរុករក យន្តហោះម៉ាឡេស៊ី MH370 នោះទេ ដូច្នេះ ប្រតិបត្តិការ រុករកយន្តហោះ នៅសមុទ្រឥណ្ឌាភាគខាងត្បូង ត្រូវបានប្រកាស ជាផ្លូវការថាបានងាក ទៅរកបេសកម្មថ្មី ក៏ដូចជា ជំហានបន្ទាប់ ពោល បន្ទាប់ពីត្រូវបានបញ្ជប់ ការតាមដានលើអាកាស ទាំងស្រុង ក្រោយពី ចំណាយថវិការ អស់រាប់លាន ដុល្លារ មកទល់នឹងបច្ចុប្បន្នភាពនេះ ក្រុមការ ងាររុករក អន្តរជាតិ បានងាកទៅរក នៅឯបាតសមុទ្រវិញម្តង ជាសំខាន់ ក្រោយពីមានការសន្មត់ អោយដឹងថា ប្រអប់ខ្មៅ ពិតជាធ្លាប់លិច នៅបាតសមុទ្រ ពោល ប្រតិបត្តិការរុករក ក្រោមទឹក នឹង ពង្រីកវិសាលភាព បន្ថែមទៀត កាន់តែធំ ។

គួររំឭកថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពីថ្ងៃទី ៨ មីនា កន្លងទៅនេះ ដោយនៅក្នុងនោះ មានក្រុមមនុស្សទាំងអស់ ២៣៩ នាក់ បានបាត់ខ្លួនចេញពីប្រព័ន្ធ រ៉ាដា ដោយអាថ៍កំបាំង រហូតមកដល់ពេលបច្ចុប្បន្ននេះ អំឡុងពេលដែលហោះប្រតិបត្តិការ ដឹកអ្នក ដំណើររបស់ខ្លួន ឆ្ពោះទៅក្រុងប៉េកាំងប្រទេសចិន ដោយហោះចេញពី ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ