CamNews

ឡុង ថាវរី បដិសេធន៍​ស្នេហ៍អ្នកធំ

ភ្នំពេញៈ ពន្លកតារាទើបតែរះ លើវិថីសិល្បៈ បានរយៈពេល១ឆ្នាំ ស្រីស្រស់សម្រស់ឆើតឆាយ កញ្ញា ឡុង ថាវរី ហៅ ម៉ារី បានប្រកាសក្តែងៗ ដោយនាងបដិសេធន៍ យ៉ាងដាច់ខាត មិនទទួលយកស្នេហ៍ពីបុរស អ្នកមានអំណាច ឬលោកឧកញ៉ាណាម្នាក់ឡើយ បើទោះជាបុរសម្នាក់នោះ រស់លើគំនរមាសប្រាក់ កម្រិតណាក៏ដោយ ។

វាមិនមែនជារឿងចំឡែកទេ សម្រាប់តារាស្រី ដែលមានសម្រស់ ស្រស់ស្អាត សាច់សរម៉ដ្ឋរលោង រាងស្រឡូន ដែលបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈដំបូង រមែងស្ថិតនៅក្នុងក្រសែភ្នែក បុរសអ្នកមានអំណាច និងទ្រព្យសម្បត្តិ វាជារឿងធម្មតា ។

ជារឿយៗបុរសសម្បូរទ្រព្យទាំងនោះ តែងតែយកទឹកប្រាក់ មកសម្ញែងបង្អួតភាពហ៊ឺហា ស៊ីវិល័យ និងមានអ្នកខ្លះចាយទុន រាប់ម៉ឺនដុល្លារទិញផ្ទះ ទិញរថយន្តស៊េរីទំនើប សម្ភារៈប្រើប្រាស់ទាន់សម័យ ដើម្បីជាធ្នាក់ ទាក់យកបេះដូង របស់តារាស្រីទាំងនោះ មកឃុំគ្រងធ្វើជាម្ចាស់កម្មសិ្នទ្ធពេញទី ។

ដោយឡែកស្រីស្អាត រាងខ្ពស់ស្រឡះទម្រង់មុខមូល កញ្ញា ឡុង ថាវរី ដែលជាតារាពន្លកថ្មី បានបង្ហាញការតាំងចិត្ត ប្រាប់គេហទំព័រ LookingTODAY កាលពីពេលថ្មីៗនេះថា បើទោះជានាង ជាតារាពន្លកថ្មីក៏ដោយ តែនាងមិនត្រេកត្រអាល នឹងទ្រព្យសម្បត្តិ ដែលមិនមែនជារបស់នាងឡើយហើយការដែលចូលប្រឡូក សិល្បៈនេះ ក៏មិនមែនជាឈ្នាន់ជាន់ទៅ រកភាពមានបានអ្វីដែរ ។

ស្រីស្រស់វ័យ១៨ឆ្នាំ ឡុង ថាវរី បានបន្តទៀតថា "អត់ទេបង..!ខ្ញុំបដិសេធមិនទទួលស្នេហ៍ ពីលោកអ្នកធំ ឬលោកឧកញ៉ាណានោះទេ ព្រោះថាខ្ញុំ មិនទាន់ចង់គិតពីរឿងនេះ ដោយសារតែពេលនេះ ខ្ញុំទើបតែចាប់ផ្តើម ការងារដំបូងមិនទាន់ ជោគជ័យនោះទេ ហើយការសិក្សា ក៏មិនទាន់ចប់ ដូច្នេះរឿងស្នេហា គឺនៅឆ្ងាយណាស់ សម្រាប់ខ្ញុំ ។ ម្យ៉ាងខ្ញុំនៅក្មេង មិនចង់ពាក់ព័ន្ធរឿងស្នេហាទេ គេមើលឃើញ ឃើញទៅ..! សំខាន់ខ្ញុំមិនយកដាក់ក្នុងចិត្ត...!"។

តារាស្រី ចូលប្រឡូកសិល្បៈ តាមរយៈការប្រឡង កញ្ញាឯក Miss Nikon ចំណាត់ថ្នាក់លេខ ៣ រូបនេះ បានប្រាប់ឲ្យដឹងបន្ថែម ទៀតថា ប្រសិនបើថ្ងៃណាមួយ មានរឿងមិនល្អ (រឿងអាស្រូវ) កើត ឡើងធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះ របស់នាង គឺនាងមិននៅស្ងៀមទេ ពោលគឺនាងនឹងប្រញាប់ ចេញមុខបកស្រាយ ដើម្បីជម្រះមន្ទិល ដាច់ខាតមិនទុកយូរទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល