ធម្មតាយើង ទាំងអស់គ្នា សុទ្ធតែ ដឹងហើយថា ការថើបគឺជា ផ្លូវមួយ ឆ្ពោះទៅកាន់ការបង្កើត នូវភាព ស្និទ្ធស្នាលរវាង មនុស្សពីរនាក់អោយ កាន់តែស្អិតល្មួត ជាពិសេសដៃគូ ស្នេហារតែម្តង។ ស្ថិតក្នុងចំនុចនេះដែរ តើអ្នកទាំងអស់គ្នា មានបាន ស្វែងយល់ពីរបៀបធ្វើយ៉ាងណា អោយការថើបរបស់ អ្នកនោះអាចផ្តល់ នូវតម្រូវការរបស់ដៃគូរបាន ហើយតើអ្នកមានភាព ប៉ិនប្រសប់ប៉ុណ្ណាដែរ ក្នុងការធ្វើអោយដៃគូមាន អារម្មណ៍រំជើបរំជួល គ្រប់ពេលដែលអ្នកបានថើប។

ការថើបទាំងអស់នោះគួរតែ ធ្វើអោយដៃគូ ខាងស្រីស្រើបស្រាល មិនមែនធ្វើអោយនាង ព្យាយាមលាក់ខ្លួន ឬគេចមុខពីអ្នក គ្រប់ពេលជួបគ្នា នោះទេ ហើយវាគឺជាមធ្យោបាយ ដ៏ល្អមួយសម្រាប់បង្កើត នូវទំនាក់ទំនងផ្លូវភេទ។ ដូច្នេះ ក្រោយពីថើបមនុស្ស ស្រីបានម្តងរួចមក ពួកគេនឹងចង់ដឹងថា តើអ្នកពិតជាចង់រួមភេទ ជាមួយនាង ឬក៏អត់។ ដូច្នេះប្រសិនបើអ្នក ជាមនុស្សដែលមិនចេះថើប ឬថើបមិនបានល្អទេ នាងនឹងឈប់រវីរវល់ នឹងអ្នកទៀតហើយ។ ប្រសិនបើអ្នកសង្ស័យ ខ្លួនឯងថាជាមនុស្ស មិនប្រសប់ថើបទេ យកល្អគួរតែផ្លាស់ប្តូរ របៀបថើបផ្សេងវិញទៅ។

បញ្ហាទី១៖ ខ្យល់ដកដង្ហើមរបស់អ្នក
មនុស្សយើងចូលចិត្តអាហារ ទាំងឡាយណាដែលមានបន្ថែម នូវរសជាតិខ្ទឹមស និងខ្ទឹមបារាំង ប៉ុន្តែវាមិនល្អសម្រាប់អ្នក ក្នុងការបង្ហើរក្លិន នោះតាមខ្យល់ ដកដង្ហើមទៅកាន់ មនុស្សទីពីរឡើយ។ ដូច្នេះក្រៅពីលុបបំបាត់ ក្លិនមាត់ និងខ្យល់ដកដង្ហើមមិនល្អ អ្នកគួរតែយកចិត្តទុក ចំពោះអនាម័យផ្សេងៗ ទៀតកុំអោយមាន បញ្ហាដល់ ក្លិនមាត់ដែរ។ មិនដែលមានមនុស្សស្រី ណាចូលចិត្តមនុស្សប្រុស មិនចេះស្រលាញ់ ខ្លួនឯងនោះទេ។ បើយោងទៅតាម ការសិក្សាមួយរបស់ វេជ្ជបណ្ឌិតឯកទេស ចិត្តសាស្ត្រម្នាក់ លោក ហ្គោដុន ហ្គាលអាប (Dr. Gordon Gallup) បានអោយដឹងថា ការដែលមានក្លិនមាត់ស្អុយ ក៏អាចជាសញ្ញាមួយ បញ្ជាក់បានថាមនុស្ស នោះមានសុខភាពមិនល្អដែរ។

ដំណោះស្រាយ៖
ក្រៅពីការងារប្រចាំថ្ងៃដូចជា ការដុសធ្មេញមួយ ថ្ងៃពីរដង និងទៅពិនិត្យធ្មេញ ជារៀងរាល់ ៦ខែម្តងរួច វានៅតែមានរឿង ជាច្រើនទៀតដែរ ដែលអ្នកត្រូវធ្វើ នៅពេលទៅជួប ជាមួយមនុស្សស្រី។ ដំបូងត្រូវទទួលទាន ទឹកអោយបានច្រើន។ ការដែលខ្សោះជាតិទឹក អាចនឹងធ្វើអោយមាត់ស្ងួត និងបង្កអោយមានក្លិន មាត់មិនល្អ។ វេជ្ជបណ្ឌិត វីលៀម ដេវីហ្សីអូ (Dr. William Devizio) ដែលជាទន្តពេទ្យ និងជានាយករងរបស់ Colgate-Palmolive សម្រាប់ការស្រាវជ្រាវ រោគសញ្ញាជំងឺធ្មេញ និយាយថា “បាក់តេរីអាចរស់ នៅលើអណ្តាត អញ្ចាញធ្មេញ និងថ្ពាល់របស់អ្នកបាន ហើយក៏អាចធ្វើអោយធ្មេញពុក និងបង្កជាក្លិនមាត់មិនល្អផងដែរ”។

បញ្ហាទី២៖ ថើបដោយបង្ខំពេក
ការដែលប្រើអណ្តាតខ្លាំងពេក ឬជញ្ជក់មាត់ខ្លាំងពេក អាចធ្វើអោយមនុស្ស មានភាពណាយចិត្តពីអ្នក។ អ្នកពិតជាមិនចង់ថើបនាង ដោយចិត្តបង្ខំខ្លាំងពេក ដូចកាលដែលនាង កំពុងតែអោយគ្រូពេទ្យ ធ្វើធ្មេញអោយនាងនោះទេ។ ប្រសិនបើអ្នកជាមនុស្សកខ្វក់ អ្នកប្រហែលជាផ្តល់ នូវការថើបដ៏ក្រហល់ក្រហាយ ដល់មុខរបស់នាងទាំង បង្ខំហើយ។

ដំណោះស្រាយ៖
ចូរបន្ថយល្បឿននៃការថើបរបស់អ្នក។ ចូរថើបបនាងដោយថ្នមៗ និងទន់ភ្លន់ ហើយត្រូវធ្វើអោយតណ្ហា នៃការចង់ថើបនោះ កុំអោយជ្រាលជ្រៅខ្លាំងពេក។ ចូរជញ្ជក់អណ្តាត ឬបរបេមាត់របស់នាង ប៉ុន្តែចូរធ្វើយ៉ាងណា អោយដូចជញ្ជក់ ផ្លែស្ត្ររបឺរីអញ្ចឹង។ មួយវិញទៀត ចូរព្យាយាមបរបោស អង្អែលសក់ ឬមុខរបស់នាង និងអោបនាងអោយ ណែនល្អដើម្បីអាច បញ្ជាក់ពីកម្លាំង នៃការថើបរបស់ អ្នក។

បញ្ហាទី៣៖ មិនចេះប្រើអណ្តាត
ស្ថិតក្នុងស្ថានភាពទល់ មុខគ្នាដូច្នេះ មនុស្សប្រុសមួយចំនួន ពិតជាមិនដឹងប្រើអណ្តាត យ៉ាងដូចម្តេចទេក្នុងពេល ថើបមនុស្សស្រី។ ការដាក់អណ្តាត ក្នុងមាត់របស់នាង និងទុកចោលក្នុងនោះ អាចជាសញ្ញាបញ្ជាក់ថា អ្នកមិនចង់ថើបនាងទេ។ ផ្ទុយទៅវិញ ការដាក់អណ្តាតរបស់អ្នក ក្នុងមាត់របស់នាងក៏អាច បង្ហាញពីតណ្ហារបស់ អ្នកដែរក្ នុងការទាក់ទាញ អោយមានការរួមភេទ។ ប៉ុន្តែប្រសិនបើអណ្តាត របស់អ្នកមិនមានចលនា អ្វីសោះនោះ នាងនឹងអោយអ្នក ដកវាចេញហើយ។

ដំណោះស្រាយ៖
មិនត្រូវមានការអៀនខ្មាសអ្វីឡើង ក្នុងការថើបមាត់របស់នាង។ អ្នកអាចបង្វិលអណ្តាត ក្នុងមាត់របស់នាងជារង្វង់ ជញ្ជក់វាថ្នមៗ និងធ្វើយ៉ាងណា អោយ បរបេមាត់របស់អ្នកទន់។ ចូរប្រាប់ខ្លួនឯងថា យើងជាមនុស្សមាន បទពិសោធន៍ខាងថើបនេះ ទើបអណ្តាតរបស់ យើងធ្វើការបានល្អ។

បញ្ហាទី៤៖ ហៀរទឹកមាត់
ការដែលហៀរទឹកមាត់ច្រើន វាមិនមែនជាសញ្ញាបញ្ជាក់ ថាអ្នកជាមនុស្សប្រុសនោះទេ។ ភាពមានសំណើមនៅ នឹងមាត់បន្តិចបន្តួចគឺ វាល្អណាស់ទៅហើយ ប៉ុន្តែនាងនឹងអាចលង់ នឹងទឹកមាត់របស់អ្នក ប្រសិនបើអ្នកបញ្ចេញ ទឹកមាត់ច្រើនពេក។ យោងទៅតាមការ ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ និងអ្នកនិពន្ធរបស់សៀវភៅ The Science of Kissing Sheril Kirshenbaum បានអោយដឹងថា មនុស្សប្រុសអាច ចម្លងអ័រម៉ូន Testosterone ទៅអោយមនុស្សស្រី តាមរយៈទឹកមាត់របស់ពួកគេ។ ហេតុអ្វីបានជាអញ្ជឹង? អ័រម៉ូន Testosterone ជួយភ្ញោចអោយសេរ (Clitoris)របស់នាង ជួយដាស់តឿនដ ល់អារម្មណ៍ផ្លូវភេទ។

ដំណោះស្រាយ៖
ចូរញ៉ាំទឹកមួយកែវសិនមុនពេល ស្តោះទឹកមាត់ចេញអស់។ ខណៈពេលដែល អ្នកកំពុងតែថើបនាង ចូរប្រាប់ខ្លួនឯងថា ខ្លួនកំពុងតែធ្វើអ្វីអោយ ពិតប្រាកដ ដូច្នេះអ្នកនឹង អាចទប់ទឹកមាត់កុំអោយ ចេញមកច្រើនបានហើយ។ ចូរព្យាយាមផ្លាស់ប្តូររបៀបថើប ឬលេបទឹកមាត់ចូលបន្តិចសិន ចាំបន្តថើបទៀត។ ឬលានតែអណ្តាតចេញ ទៅក្នុងមាត់របស់នាង រួចប្រឹងលេប ទឹកមាត់ចូលវិញបន្តិចម្តងៗ និងកុំអោយហូរទឹកមាត់ ចេញច្រើនពេក៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល