CamNews

ខ្លោចចិត្ត ៖ សិស្សសាលាបឋម ១០ នាក់ ត្រូវបានសម្លាប់ ក្រោយបំផ្ទុះគ្រាប់បែក អត្តឃាត

អាហ្វហ្គានីស្ថាន ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរ
ទេស CNN ដែលទើបតែបានចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថាយ៉ាង
ហោចណាស់ ក្មេងសិស្សសាលាបឋម   ​១០ នាក់  និង  កងកម្លាំងការពារសន្តិសុខមកពី
អង្គការណាតូ ២ រូបផ្សេងទៀត ត្រូវបានសម្លាប់ កាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីមានការ
បំផ្ទុះគ្រាប់បែកអត្តឃាត។

មន្រ្តីប៉ូលីសម្នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះ
បន្ទាប់ពីមានការវាយប្រហារ  ទៅលើផ្សារមួយកន្លែង  ភាគខាងកើតប្រទេសអាហ្វហ្គានី
ស្ថាន ពោលគឺនៅក្នុងខេត្ត Paktia នេះបើតាមការអោយដឹងពីក្រសួងមហាផ្ទៃ។

លើសពីនេះ បើយោងតាមអ្នកនាំពាក្យមកពីក្រសួងមហាផ្ទៃ  លោក ediq Sediqqi បាន
បន្ថែមអោយដឹងថា  ជនដៃដល់បានបើកការវាយប្រហារ   ទៅនឹងចំនុចស្នូលនៃផ្សារតែ
ម្តង ស្ថិតនៅក្នុងស្រុក Samkanai  ដែលបានបណ្តាលអោយមនុស្ស  ១៦ នាក់ទទួលរង
របួសធ្ងន់ និងស្រាល។

យ៉ាងណាមិញ  ក្រសួងមហាផ្ទៃ   ក៏បានចេញសេចក្កីថ្លែងការណ៍ផងដែរថា  ករណីបំផ្ទុះ
គ្រាប់បែកខាងលើនេះ     គឺក្រុមបះបោរ  តាលីបង់  ស្ថិតនៅពីក្រោយ  តែក្រុមឧទ្ទាមបះ
បោរតាលីបង់មួយនេះ    នៅតែមិនទាន់ចេញមុខមកទទួលខុសត្រូវនៅឡើយទេ  ស្រប
ពេលដែលក្រុមបះបោរប្រឆាំងមួយនេះ ​ ជារឿយៗតែងតែធ្វើការវាយប្រហារ  ដោយការ
បំផ្ទុះគ្រាប់បែក៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN