CamNews

អ ហ ចាប់ខ្លួនកូន អភិបាល ​​ក្រុងច្បារមន និងបក្ខពួក ពីបទចែកចាយ គ្រឿងញៀន

កំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្ដ កំពង់ស្ពឺ បានបង្ក្រាបករណីចែកចាយនិងប្រើ ប្រាស់គ្រឿងញៀន ដោយ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះ មានម្នាក់ជាកូនប្រុស របស់អភិបាលក្រុងច្បារមន លោកស្រី ប៉ោ ស៊ីថា ។

មន្ដ្រីអាវុធហត្ថខេត្ដកំពង់ស្ពឺ បានឱ្យដឹង ថា ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅ ភូមិអង្គសេរី សង្កាត់រកាធំ ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ។

តាមមន្ដ្រីអាវុធហត្ថ ក្នុងប្រតិបត្ដិការ ខាងលើនេះ ក្រៅពីការចាប់ខ្លួនជនសង្ស័យ ទាំង៤នាក់ សមត្ថកិច្ចបាន ដកហូតវត្ថុតាងជា ច្រើន ផងដែរ ។

ជនសង្ស័យទាំង៤នាក់នោះ រួមមានទី១ ឈ្មោះសួន រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចអះអាងថា ជា កូនប្រុសរបស់លោកស្រី ប៉ោ ស៊ីថា មានតួនាទីជាអភិបាលក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ទី២ ឈ្មោះសំ រតនា ភេទប្រុស អាយុ២០ឆ្នាំ ទី៣ ឈ្មោះនឹម សុភក្ដិ ភេទប្រុស អាយុ២៤ឆ្នាំ និងទី៤ ឈ្មោះហ៊ុន បូរិន ភេទប្រុស អាយុ៣១ឆ្នាំ ។

មន្ដ្រីអាវុធហត្ថបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានស្ដីពីសកម្មភាព ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន រួចមក មេបញ្ជាការអាវុធហត្ថខេត្ដកំពង់ស្ពឺ លោក ឧត្ដមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាមកការិយាល័យជំនាញ សហការជាមួយអាវុធហត្ថក្រុងច្បារមន ចុះទៅបង្ក្រាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ព្រមទាំង វត្ថុតាងជាច្រើនផងដែរ ។

តាមមន្ដ្រីអាវុធហត្ថ វត្ថុតាងដែលត្រូវដក ហូតក្នុងប្រតិបត្ដិការខាងលើនេះរួមមាន ក្បាលមាន់ផ្សាមួយ កាតាប១ ទុយោច្នៃរួច ១៣ ដែកកេះ ៦ ពូថៅ ១ សំបកថង់សម្រាប់ ច្រកថ្នាំ ៦៦ ដាវវែង ១ រណាអារដែក១ និង ថវិកាមួយចំនួនទៀត ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ស្ថិតក្រោមការសាកសួរនៅទីបញ្ជាការអាវុធហត្ថខេត្ដកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលការ ផ្ដន្ទាទោសបន្ដតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល