ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានបរទេស របស់សឹង្ហបុរី Channelnewsasia កាលពីពេលរំលង អាធ្រាត្រ យប់មិញនេះ ក្រោយពីបានដកស្រង់ ឯកសារ ក៏ដូចជា មន្រ្តីផ្លូវការ បានចេញសម្រង់អត្ថ បទសារព័ត៌មាន អោយដឹងថា នៅឯអាកាសយានដា្ឋន អន្តរជាតិ ក្រុង Melbourneប្រទេសអូស្រ្តាលី កាលពីអំឡុង ថ្ងៃអង្គារ ម្សិលមិញនេះ មានករណី ភាពភ្ញាក់ផ្អើល និង រន្ធត់ជាខ្លាំង ខណៈពេលដែល យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុន អាកាសចរណ៍ វៀតណាម បានមានបញ្ហាគ្រឿងម៉ាស៊ីន រហូត ដល់ថ្នាក់ ធ្លាក់បំណែកកំទេចកំទី នៅតាមផ្លូវរថ ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា គេឃើញមានករណី ឆាបឆេះ តូចមួយទៅលើតួម៉ាស៊ីនយន្ត ហោះមួយគ្រឿងនេះ ខណៈប្រុងនឹងហោះឡើង ឆ្ពោះទៅកាន់ក្រុង ហូជីមិញ ប្រទេសវៀតណាម តែ ជាសំណាងល្អ គ្មាននរណាម្នាក់ ទទួលរងរបួសនោះទេ ក្រោយអគ្គីភ័យតូចមួយកន្លែងនោះ ត្រូវបាន ពន្លត់ទៅវិញ ។

បន្ថែមពីលើនេះ អ្នកនាំពាក្យ តំណាង អោយអាកាសយានដ្ឋាន ខាងលើ បានផ្តល់ជាកិច្ចសម្ភាសន៍ អោយដឹងថា គេបានរកឃើញ បំណែក កំទេច កំទី នៅលើផ្លូវរថ យន្តហោះ ក្នុងអាកាសយានដ្ឋាន អមទៅដោយ ស្នាមឆេះខ្លោច តែវាពុំមែនជា បញ្ហាធ្ងន់ធ្ងរនោះទេ ។ ខ្ញុំសូមអះអាងថា អ្នករាល់គ្នាពិត ជាមាន សុវត្ថិភាព ខណៈ គ្មាននរណាម្នាក់ ទទួលរងរបួស ធ្ងន់ ឬ ក៏ ស្រាលនោះទេ ។ គួររំឭកថា ក្រោយពី មានការអូសសណ្តោង យន្តហោះ ខាងលើយកចេញហើយនោះ ក៏ដូចជា ដកចេញនូវបំ ណែកកំទេចកំទីទាំងនោះ ប្រព័ន្ធជើងហោះហើរ ក្នុងអាកាសយានដ្ឋាន បានដំណើរការ ជាធម្មតា មកវិញ មួយរំពេច ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia