(សៀមរាប)៖ មន្រ្តីអាវុធហត្ថខេត្តសៀមរាប បានបើកប្រតិបត្តិការណ៍បង្ក្រាប ករណីជូញដូរ ប្រើប្រាស់ និងរក្សាទុកសារធាតុញៀន ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ នាម៉ោងប្រមាណ១២៖០០នាទីយប់ ថ្ងៃទី០៤កុម្ភៈ ឆ្នាំ២០១៦នេះ ដោយរឹបអូសបាន គ្រឿងញៀន និងវត្ថុតាងជាច្រើនទៀត។

យោងតាមរបាយការណ៍បង្ក្រាប របស់មន្រ្តីអាវុធហត្ថខេត្តសៀមរាប ដែល Fresh News ទទួលបាននៅព្រឹកនេះ បានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់នោះ រួមមានទី១ឈ្មោះ ប៊ុន ធឿន ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរជាបុគ្គលិកផ្ទះសំណាក់ និងមានទីលំនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ទី២ ឈ្មោះ រ៉ឹង រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ ,ទី៣ ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករ ,ទី៤ ដូង ហុងលាង ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាជាងពិតាន, ទី៥ ឈ្មោះ សា នឿន អាយុ២៨ឆ្នាំ មុខរបរជាចុងភៅ ,ទី៦ឈ្មោះ សុខ ចាន់រ័ត្នហេង អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៧ ឈ្មោះ ណាត់ ម៉ារី អាយុ៣០ ឆ្នាំ មុខរបរជាអ្នកសារព័ត៌មានក្រុងកម្ពុជា ដោយពួកគេទាំងអស់គ្នា រស់នៅក្នុងខេត្តសៀមរាប។

បន្ទាប់ពីធ្វើការបង្រ្កាបជាបន្តបន្ទាប់មក មន្រ្តីអាវុធហត្ថ បានដក់ហូតបាននូវវត្ថុតាងរួមមាន ម្សៅគ្រឿមពណ៌សថ្លា ម៉ាទឹកកកចំនួន ១២កញ្ចប់ ទូរស័ព្ទ៧គ្រឿងនិង ម៉ូតូ៣គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងសួរនាំ និងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី