CamNews

និម្មិតសញ្ញាសុំសង្គ្រោះបន្ទាន់ SOS មានប្រភពពីណា?

SOS គឺជាកូដ Morse បង្ហាញអំពីសញ្ញាគ្រោះថ្នាក់ និងអំពាវនាវសុំជួយសង្គ្រោះបន្ទាន់។ និម្មិត
សញ្ញានេះត្រូវបានយល់ព្រមឱ្យប្រើ​ប្រាស់ដោយរដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃទី ១ មេសា ឆ្នាំ
ហើយ​វា​បានក្លាយជាស្ទង់ដាអន្តរជាតិ បន្ទាប់ពីមាន​កិច្ចព្រមព្រៀង Radiotelegraphic នាថ្ងៃទី
១ ខែកក្កដា ឆ្នាំ ១៩០៨។ មកដល់ពេលនេះ SOS នៅតែត្រូវបានទទួលស្គាល់ថា ជាសញ្ញាសុំ
ជួយសង្គ្រោះ ដែលងាយនឹងត្រូវគេដឹងបំផត។

មនុស្សជាច្រើនយល់ថា SOS គឺជាកន្សោមពាក្យដែលសរសេរកាត់ពីឃ្លា “Save Our Ship ";
" Save Our Souls " ឬ " Send Out Succour”ប៉ុន្តែ តាមពិត SOS មិនមានអត្ថន័យដោយឡែក
របស់វានោះទេ​ ហើយវាក៏មិនមែនជាអក្សរកាត់នៃកន្សោមពាក្យណាមួយនោះដែរ។ ពាក្យនេះ
ត្រូវានគេពេញនិយមប្រើប្រាស់ ដោយសារថា​វា​ងាយឱ្យគេចាំ ងាយសរសេរ ងាយបញ្ចេញ
សម្លេង និងងាយដឹងដោយ​កូដ Morse។ SOS ត្រូវបានបំលែងជាកូដ " · · · - - - · · · "។

មិនត្រឹមតែជាសញ្ញាដែលត្រូវគេបំលែងជាសម្លេង ប៉ុន្តែ SOS ក៏ត្រូវគេប្រើជាសញ្ញាសុំជួយ
សង្គ្រោះបន្ទាន់ដែលអាចមើលឃើញនឹងភ្នែក។ បើអ្នកមានកូនពិលមួយ អ្នកអាច​បញ្ចេញ
សញ្ញាសុំជួយសង្គ្រោះបន្ទាន់​ដោយ​ចុចបំភ្លឺរយៈពេលខ្លី (ភ្លែតៗ) ៣ដង ចុចយូរជាងនេះ ៣ដង
និងចុចបំភ្លឺរយៈពេលខ្លី៣ដងទៀត ដូចទៅនឹងសញ្ញាដែលគេបំលែងនៅក្នុងកូដ Morse

ប្រជាពលរដ្ឋកម្ពុជា ពិសេសគឺអ្នកយល់ថា ខ្លួនកំពុងរងគ្រោះ ក៏ធ្លាប់ប្រើប្រាស់និម្មិត​សញ្ញា SOS

ក្រៅពីនេះ SOS អាចត្រូវគេសរសេរនៅលើដី ជញ្ជាំង ដំបូលផ្ទះ។ល។ ដើម្បីជាសញ្ញាសុំជួយ
សង្គ្រោះ​បន្ទាន់។ ព្រោះថា អក្សរនេះ អាច​មើលពីលើ មើលបញ្ច្រាស ក៏នៅតែមិនមានការប្រែ
ប្រួល។ ដូច្នេះ វាជាសញ្ញាអាសន្ន និងសុំជួយសង្គ្រោះបន្ទាន់ដែលត្រូវគេប្រើច្រើនជាងគេក្នុង
ពិភពលោក។

បន្ទាប់ពី SOS ក៏មានសញ្ញាមួយចំនួន ត្រូវគេបង្កើតឡើង ដោយកំណត់ថា វាមានន័យដូច SOS
ដូចជាពាក្យ “Mayday” (ជួយខ្ញុំផង!) ជាដើម។

កប៉ាល់ Titanic ដែលជួបនឹងគ្រោះថ្នាក់ ក៏ធ្លាប់បានបញ្ចេញសញ្ញា SOS បន្ទាប់ពីវាបានបុកទៅ
នឹងផ្ទាំងទឹកកកលើសមុទ្រ។ សញ្ញាសុំជួយសង្គ្រោះនេះ បាននាំឱ្យកប៉ាល់មួយផ្សេងទៀតដឹង
ហើយមនុស្សជាច្រើនក្នុងកបាល់ Titanic ត្រូវបានជួយសង្គ្រោះ។

កបាល់ Titanic

ខាងក្រោមនេះគឺជាការឧទាហរណ៍ នៅពេលបញ្ចេញសញ្ញា SOS តាមរយៈវិទ្យុទាក់ទង ឬកូដ
Morse ៖

SOS SOS SOS (សញ្ញាសុំជួយសង្គ្រោះបន្ទាន់) DE (ពី) GBTT GBTT GBTT (បន្ទប់វិទ្យុទាកទង)
QUEEN ELIZABETH 2 (ឈ្មោះនាវា) PSN (ស្ថិតនៅក្នុងបំបន់) 49.06.30 N (អង្សា ខាងជើង)
04.30.20 W (អង្ស ខាងលិច)។ ON FIRE (នាវាកំពុងឆេះ) ABANDONING SHIP AR (ក្រុម
នាវឹក និងអ្នកដំណើរ កំពុងចាកចេញពីនាវា) K (បញ្ចប់សញ្ញា មានអ្នកណាទទួលបាន សូម
ឆ្លើយ)៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ boatsafe/khtv