CamNews

មេដឹកនាំស៊ីរី ផ្ញើសារទៅកាន់ មេដឹកនាំ​ កូរ៉េខាងជើង

សេអ៊ូល៖ ក្នុងគោលដៅបង្ហាញ ពីចំណងទំនាក់ទំនងដ៏រឹងមាំ រវាងមេដឹកនាំរបបនយោបាយ
ប្រកបដោយគ្រោះថ្នាក់ ពីររូបក្នុងកែវភ្នែក របស់សហរដ្ឋអាមេរិក លោកប្រធានាធិបតី បាស្សា
អាល់អាស្សាដ បានបញ្ជូនសារ ទៅកាន់លោក គីម ជុងអ៊ុន មេដឹកនាំប្រទេស កូរ៉េខាងជើង។
នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋប្រចាំ រដ្ឋាភិបាលក្រុង ព្យុងយ៉ាង។

ទីភ្នាក់ងារសារព័ត៌មាន Yonhap ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា លោកប្រធា
នាធិបតី បាស្សា អាល់ អាស្សាដ កំពុងស្តែងឲ្យឃើញពីការត្រៀមខ្លួន ទប់ទល់ការវាយប្រហារ
ដោយយោធា ពីសំណាក់សហរដ្ឋអាមេរិក តាមរយៈការសម្តែងការ អបអរសាទរចំពោះមេដឹកនាំ
គីម រួមនឹងប្រជាជនកូរ៉េខាងជើង ក្នុងឱកាសនៃការរៀបចំខួប លើកទី៦៥នៃកំណើតប្រជាជាតិ
កុម្មុយនីស។នេះបើយោងតាមការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មាន KCNA។

ប្រភពដដែលបានឲ្យដឹងថា ក្នុងសារដែលផ្ញើទៅកាន់ប្រទេស កូរ៉េខាងជើង លោក អាស្សាដ បាន
បញ្ជាក់សារជាថ្មី របស់ប្រទេស ស៊ីរី ដែលខិតខំប្រឹងប្រែង ពង្រឹងនូវទំនាក់ទំនងមិត្តភាព និងកិច្ច
សហប្រតិបត្តិការរវាង ប្រទេសទាំង ពីរ។

គួរបញ្ជាក់ថា ប្រទេស កូរ៉េខាងជើង រងការចោទប្រកាន់ថា បានចូលរួមចំណែក ជួយប្រទេសស៊ីរី
ក្នុងការអភិវឌ្ឍន៍ និងមានស្តុកអាវុធគីមី។ ដោយឡែក របបផ្តាច់ការស៊ីរី ក៏បានរងការចោទប្រកាន់
ថា បានប្រើប្រាស់ឧស្ម័នពុល វាយ ប្រហារប្រជាជនស៊ីវិលផងដែរ ក្នុងពេលថ្មីៗនេះ។

ខណៈដែលលោក អូបាមា កំពុងត្រៀមខ្លួនវាយប្រហារប្រទេសស៊ីរី រដ្ឋាភិបាលរបស់លោកអាស្សាដ
ក៏បានសម្តែងនូវតម្រូវការក្នុងការបង្រួមបង្រួម ចំណងមិត្តភាពប្រវត្តិសាស្រ្តរបស់ខ្លួនជាមួយប្រទេស
កូរ៉េខាងជើង និងបណ្តា ប្រទេសដទៃផ្សេងទៀតផងដែរ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល