ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្រ្តី ជាប្រពន្ធ មិត្តភក្តិខ្លួនឯង មកដាក់ពាក្យបណ្តឹង ឲ្យនគរបាលជួយស្វែងរក និង ឃាត់ខ្លួន ចាត់ការទៅតាមផ្លូវច្បាប់ បន្ទាប់ពីបុរស ខាងលើនេះ បានទៅលួង លោមប្រឡោមសុំស្នេហ៍ពីនាង ខណៈ ឃើញប្តីរបស់នាងមិននៅ ប៉ុន្តែត្រូវបានអ្នកជិតខាង ជាម្ចាស់បន្ទប់ជួលជួយឃាត់ រហូតបង្កជម្លោះវាយតប់គ្នា រួចរត់ គេចខ្លួនបាត់។ ហេតុការណ៍ខាងលើនេះ កើតឡើង ពីវេលាម៉ោង២១និង២០នាទី យប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាល បានឲ្យដឹងថា ជនបង្កគ្រាន់តែគេស្គាល់ឈ្មោះថា អាខ្មៅ អាយុប្រហែល២៥ឆ្នាំ ត្រូវជាមិត្តភក្តិ របស់ប្ដីនារីរងគ្រោះឈ្មោះ ឡុង សុគន្ធា អាយុ២១ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ក្នុងភូមិកើតហេតុ និងមានស្រុក កំណើតស្វាយរៀង។

ប្រជាពលរដ្ឋ ដែលរស់នៅ ក្បែរកន្លែងកើតហេតុ បាននិយាយថា នារីរងគ្រោះ និងប្តីរបស់នាង បានជួបប្រសព្វ ជាមួយនឹងគ្នាអស់រយៈពេល ប្រហែលជា៤ឆ្នាំមកហើយ ដោយពួកគាត់ពុំ បានរៀបអាពាហ៍ ពិពាហ៍ ត្រឹមត្រូវនោះទេ ប៉ុន្តែជីវិតប្តីរបស់ពួកគេ បានមានកូន១ជាមួយគ្នា លុះពេលថ្មីៗនេះ ប្រហែលជា ៣ទៅ៥ខែនេះ ប្តីរបស់នាងបាន ចាកចោលនាងទៅ មានស្រីផ្សេងទៀត ដោយទុកនាងឲ្យរស់នៅ ជាមួយនឹងកូនក្នុងបន្ទប់ជួល ហើយខណៈនាង នៅជួបជុំគ្នានោះ ប្តីរបស់នាង គេមានមិត្តភក្តិម្នាក់ឈ្មោះថា អាខ្មៅ ហើយពួកគេទាំងពីរនាក់ ហាក់បីដូចជា ស្រឡាញ់គ្នាណាស់ ដោយគេតែងឃើញ បុរសឈ្មោះខ្មៅនេះ ចេញចូលផឹកស៊ី ជាមួយប្តីរបស់នាង ជាញឹកញាប់ ប៉ុន្តែលុះដល់ពេលប្តីរបស់នាង ចាញចេញទៅបាត់នោះ ក៏គេឃើញបុរស ឈ្មោះអាខ្មៅ នេះ ចេញចូលមកសាកសួរ សុខទុក្ខនាងជារើយៗផងដែរ ។

ប្រភពបានបន្តថា លុះយប់ថ្ងៃកើតហេតុនេះ បុរសខាងលើ បានមករកនាង ដោយសុំស្នេហ៍ នាងដោយត្រង់ថា មិនចាំបាច់រង់ចាំប្តី នាងនោះទេ គេមិនវិលត្រឡប់មករកនាងវិញឡើយ កុំចាំអីយកគេ ធ្វើប្តីទៅគេនឹង ថ្នាក់ថ្នមនាងថែរក្សា នាងនិងជួយទុកធុរៈគ្រប់យ៉ាង ។

បន្ទាប់ពីឮ បុរសឈ្មោះ អាខ្មៅ សុំស្នេហ៍ដោយត្រង់ៗបែបនេះ ធ្វើឲ្យនាងរ៉ឹងខ្លួនស្តូកតែម្តង ហើយនាងបានឆ្លើយ តបដោយបដិសេធថា «ខ្ញុំមិនអាចស្រឡាញ់បងខ្មៅ បានទេ ពីព្រោះ ខ្ញុំមានប្តី ហើយប្តីរបស់ខ្ញុំ គាត់ចិត្តមិនដាច់ពីខ្ញុំនោះទេ ប៉ុន្តែគ្រាន់តែគាត់ ទៅមានស្រីនៅខាងក្រៅផ្ទះ តែមួយរយះប៉ុណ្ណោះ» ក្រោយមកបុរសឈ្មោះ ខ្មៅ នេះបានលូកលាន់ នាងដោយយកដៃច្របាច់គូថនាង ទើបធ្វើឲ្យនាងខឹង ប៉ុន្តែនាងមិនបានស្រែកនោះទេ តែនាងដើរចេញទៅអង្គុយលេង បន្ទប់ជួលអ្នកជិតខាង ក្រោយមកបុរសឈ្មោះ ខ្មៅនេះដើរទៅកេះនាង ឲ្យត្រឡប់មកបន្ទប់ជួលវិញ ប៉ុន្តែខណៈនាងដើរត្រឡប់ទៅវិញ បុរសខាងលើដើរតាមពីក្រោយ ហើយបាន ច្របាច់គូថនាងម្តងទៀត ទើបធ្វើឲ្យនាងច្រឡោត ខឹងកាន់តែខ្លាំង ហើយបានទៅប្រាប់ម្ចាស់ផ្ទះ ឲ្យជួយណែនាំបុរស ខាងលើ។

លុះពេលម្ចាស់ផ្ទះធ្វើការណែនាំ ស្រាប់តែអាខ្មៅ បានខឹងនឹងបុរសជាម្ចាស់ផ្ទះជួល ហើយក៏ដើរចេញ ទៅបាត់ពេលនោះស្រ្តី ខាងលើបានឲ្យបុរសជា ម្ចាស់ផ្ទះជួល (បុរសពោះម៉ាយ) អង្គុយញុំបាយជាមួយគ្នា នៅក្នុងបន្ទប់ជួល បន្តិចក្រោយ មកទើបឈ្មោះ អាខ្មៅ បានវិលត្រឡប់មកវិញ បានហៅ នាងឲ្យបើកទ្វារ និងបានច្រានទ្វារ ចូលបន្ទប់ផងដែរ ពេលនោះបុរសពោះម៉ាយស្ទុះទៅខ្ទប់ទ្វារ និងឈានទៅដល់ការ ប្រតាយប្រតប់គ្នាមួយប្រាវ។

ក្រោយមកទើប មានបុរសម្នាក់ឈ្មោះ សៅ វិទូ ត្រូវជាមិត្តភក្តិ របស់អាខ្មៅ ចូលទៅជួយឃាត់ខ្លួន បណ្តាលឲ្យជ្រុះ កាំភ្លើងខ្លី១ដើម ទើបធ្វើឲ្យអ្នកមើលហេតុការណ៍នោះ នាំគ្នារត់គេចខ្លួន រហូតសភាពការណ៍ ស្ងប់ស្ងាត់ ទើបនាំគ្នាមកពិនិត្យ មើលទើបដឹងថា ជាកាំភ្លើងជ័រ ចំណែកឯ ឈ្មោះខ្មៅ គេចខ្លួនបាត់ ទើបអ្នកជិត ខាងបានទូរស័ព្ទទៅប្តឹងឲ្យ នគរបាលចុះមកអន្តរាគមន៍ និងឃាត់ខ្លួន បានបុរសកាំភ្លើងជ័រ ។

ប៉ុន្តែបន្ទាប់នាំមកកាន់ប៉ុស្តិ៍នគរបាលនោះ ស្រ្តីខាងលើបាន ដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ អាខ្មៅ មិនបានដាក់ពាក្យបណ្តឹងប្តឹង បុរសកាំភ្លើងជ័រនោះទេ ហើយនគរបាលក៏ បានណែនាំបុរសកាំភ្លើងជ័រឲ្យ វិលត្រឡប់ទៅផ្ទះវិញតែម្តងទៅ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល