នៅពេលធ្វើដំណើរកម្សាន្តទៅកាន់ក្រុងកំពត លោកអ្នកត្រូវដឹងថា មានរមណីយដ្ឋានទេសចរណ៍
ជាច្រើនកន្លែងនៅក្នុង និងនៅក្បែរទីនោះ។គុហាកំពត គឺជារមណីយដ្ឋានទេសចរណ៍មួយដ៏ទាក់
ទាញ។ គុហារនេះ មិនមានអ្វីក្រៅពីស្រទាប់ថ្មកំបោរ ដែលលោកអ្នកអាចមើលឃើញស្នាមភ្លោះ
រវាងក្រុងកំពតនិងកែបឡើយ។

នៅឯល្អាងភ្នំនេះ ក្រៅពីថ្មកំបោរដែលមានរាងដូចផ្ទះ លោកអ្នកនឹងឃើញ រានព្រះភូមិបែបពុទ្ធ
សាសនាផងដែរ។ ពេលមកទស្សនាតំបន់ទេសចរណ៍នេះ សូមកុំភ្លេចដាក់ពិល និង ពាក់ទ្រនាប់
ជើងឃ្លុបមកតាម។

ក្នុងចំណោមគុហានៅកំពត គុហាដែលលោកអ្នកនឹង ធ្វើដំណើរឆ្លងកាត់ដំបូងគេនោះ គឺគុហាភ្នំ
ឆ្នុក។ នៅក្នុងគុហានេះ មានសំណង់បាក់បែកដែលបន្សល់ទុកមុនសម័យអង្គរមកម្ល៉េះ។ លោក
អ្នកនឹងឃើញសំណង់ឥដ្ឋដែលបាក់បែកតាំងពីសតវត្សរ៍ទី៥ ក្រោយគ្រឹស្តសករាជដែលស្ថិតនៅ
ក្នុងចំណោមថ្មដុះ ក្នុងគុហានោះ និង សំណង់តាំងពីសតវត្សរ៍ទី៤ដែលជាភស្តុតាងនៃអាណាច
ក្រហ្វូណន់។ នៅក្នុងគុហានោះ ផងដែរ មានរូបសណាកថ្មដំរី។ ផ្លូវចូលទៅកាន់គុហាទី២ មាន
ចម្ងាយប្រហែល៣០០ម៉ែត្រពីគុហាទីមួយ ហើយដើម្បីទៅដល់ទីនោះ លោកអ្នកត្រូវដើរឡើង
តាមដុំថ្ម ក្រោយមកលោកអ្នកនឹងឃើញស្តូបតូចមួយទៀតនៅក្នុងគុហាទីពីរ។

ហាកំពតនៅកម្ពុជា មានដូចជាភ្នំស្លាតាឱនជាដើម ដែលតូចជាងគុហាដទៃទៀត ប៉ុន្តែមានភាព
ទាក់ទាញចំពោះអ្នក ដែលចូលចិត្តឡើងភ្នំ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ស្តូបតូច
មួយនិងថ្មមួយដុំយ៉ាងធំនៅទីនោះអស់រយៈពេលជាយូរមកហើយ។ទីដែលគួរឲ្យចាប់អារម្មណ៍
ទៀតនោះគឺ ភ្នំសសៀរដែលគេស្គាល់ថាជា"ល្អាងដំរីស"ហើយល្អាងនេះស្ថិតនៅក្បែរវត្តមួយ។
ប្រសិនបើឡើងតាមជណើ្តរទៅខាងលើ លោកអ្នកនឹងឃើញទេសភាព ដ៏ត្រកាល នៃជនបទ
ស្រុកស្រែចម្ការ ជាពិសេសនៅរដូវវស្សា។ នៅពេលដែលលោកអ្នកធ្វើដំណើរកម្សាន្តទៅកាន់
ក្រុងកំពត សូមកុំភ្លេចចូលមើលគុហាកំពតឲ្យសោះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖

-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប
-អគារដ៏ចម្លែកកំពស់ ១៧ជាន់ មាននាគយក្ស ដ៏មហិមា ព័ទ្ធជុំវិញ
-តំបន់ទេសចរណ៍ ដ៏ចម្លែក ស្រស់ស្អាត ពោរពេញ ដោយអាថ៌កំបាំងភ្នំព្រះ
-តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ចម្លែក មាននៅក្នុងរឿង ព្រេងនិទានខ្មែរ ភ្នំសន្ទួច
-ប្រាសាទបុរាណដ៏អច្ឆរិយ ដ៏ស្រស់ស្អាត និង ល្បីល្បាញ បំផុត នាសម័យដើម ប្រាសាទគុករកា

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia