ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង ភក្រ្តាពោរពេញដោយមន្តស្នេហ៍ កញ្ញា កាកា មុននេះបន្តិច ត្រូវបានគេប្រទះឃើញ នាងសរសេរសារបង្ហោះ បង្កប់អត្ថន័យឈឺចាប់ ព្រោះតែស្នេហា ខណៈបុរសជាសង្សារ បានចាកចោលឆ្ងាយទុកឲ្យនាងរស់នៅឯកា។ ប៉ុន្តែដំណឹងនេះ ត្រូវបាន កាកា ចេញមុខបដិសេធ និងច្រានចោលថា ពុំមែនជារឿងពិត របស់នាងនោះទេ។

ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ កាកា បាននិយាយទាំងអស់សំណើច ថា" អត់មានទេបង..! ខ្ញុំមិនដែលឈឺចាប់ ព្រោះរឿងស្នេហាហ្នឹងផង។ ម្យ៉ាងទៀតពេលនេះ ខ្ញុំក៏មិនទាន់ គិតគូដល់រឿងស្នេហានេះដែរ.."។

តារាសម្តែងវ័យក្មេង មានមន្តស្នេហ៍ កញ្ញា កាកា បានបន្តថា រាល់ថ្ងៃនេះបេះដូងរបស់នាង គឺពុំទាន់មាន ប្រទ្បូកប្រទ្បាក់ ឬមានពាក់ព័ន្ធ ជាមួយនឹងរឿងនេះទេ ព្រោះចង់ទុកពេលសាងកេរ្តិ៍ឈ្មោះ ក្នុងវិស័យសិល្បៈឲ្យបានយូរបន្តិច ទៀតសិន ។ លើសពីនេះពាក់ព័ន្ធ នឹងរឿងឈឺចាប់ព្រោះ ប្រុសស្នេហ៍រត់ចោល ក៏ជារឿងគ្មានការពិតដែរ ដូច្នេះសូមមហាជន និងអ្នកគាំទ្រកុំមាន ការយល់ច្រទ្បំ។ ចំណែកឯសារ ដែលបានបង្ហោះលើ Accoun ហ្វេសប៊ុក កាលពីថ្មីៗនេះ វាគ្រាន់តែជាអត្ថន័យ និងពាក្យពេចន៍ បង្ហាញពីការឈឺចាប់ នៅក្នុង បទចម្រៀងមួយបទ របស់នាង ដែលត្រៀមនឹង ចេញលក់ ឆាប់ៗខាងមុខនេះ ក្នុងផលិតកម្មថ្មី។

សូមបញ្ជាក់ថា ៗនេះ នៅលើ Accoun ហ្វេសប៊ុករបស់ កាកា ត្រូវបានមិត្ត អ្នកលេង ហ្វេសប៊ុក ប្រទះឃើញ នាងបង្ហោះសារ បង្ហាញពីវិបត្តិផ្លូវចិត្ត ព្រោះរឿងស្នេហា។ សារនោះនាងសរសេរ យ៉ាងខ្លីថា "គេទៅបាត់ហើយ..អ្វីដែលនៅ ជាមួយខ្ញុំចុងក្រោយ គឺមានតែរូបថត របស់គេទេ...។ អ្នកណាមិន....ពេលដែលគ្មានបង...អ្នកណាមិនសើច ពេលខ្លួនឆ្កួត..!"។

តាមរយៈអត្ថន័យ បង្កប់ការឈឺចាប់ដោយរឿងស្នេហា ខាងលើពីសំណាក់ កញ្ញាកាកា បានធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រយល់ថា នាងកំពុងតែជួប បញ្ហារឿងប្រេះឆាស្នេហា ខណៈបុរសជាគូស្នេហ៍ មិនយល់ចិត្ត ព្រមទាំងចាកចេញទៅ ឆ្ងាយចោលនាងទៀតនោះ។ ប៉ុន្តែក្រោយទទួលដំណឹងនេះភ្លាម កញ្ញា កាកា បានចេញមុខបដិសេធថា ពុំមែនជាការពិតនោះទេ។

តារាសម្តែង កាកា មានឈ្មោះពិតថា ពេជ្រ ច័ន្ទម៉ូនីកា បច្ចុប្បន្ននេះ ត្រូវបានមហាជនមើលឃើញថា អាជីពសិល្បៈរបស់នាង ហាក់កំពុងតែមានហាងឆេងទីផ្សារ ច្រើនគ្រាន់បើ ។ លើសពីនេះសម្តែង និងចម្រៀង កញ្ញា កាកា ក៏ត្រូវបានអ្នកនិពន្ធ និងដឹកនាំរឿងបានពេញចិត្ត ជ្រើសរើសរូបនាង ឲ្យធ្វើជាតួឯកជាញឹកញាប់ផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល