ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ពេជ ម៉ារ៉ែន កាលពី ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួន យុវជនទំនើងម្នាក់ ដែលជា ជនជាតិអីស្លាម ពីបទ«ឃាតកម្មគិតទុក ជាមុន» ទាក់ទងនឹងការកាប់ សម្លាប់យុវជនម្នាក់ ដោយប្រើដាវសុំាម៉ូរៃ បណ្តាលឲ្យ ជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម នៅខាងមុខ ក្រសួងការងារនាពេល ថ្មីៗនេះ និង បានបញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ដើម្បីរង់ ចាំការស៊ើបអង្កេតបន្ថែម និងសវនាការនាពេលខាងមុខ។

មន្ត្រីតុលាការបានឲ្យដឹងថា យុវជនត្រូវ ចោទរូបនេះ មានឈ្មោះ សុខ ឈួន ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានតំណាង អយ្យការលោក មាស ច័ន្ទ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានី ភ្នំពេញ សម្រេចចោទ ប្រកាន់ ពីបទ«ឃាតកម្មគិតទុកជាមុន» ដែលអាចប្រឈមនឹងការជាប់គុក អស់មួយជីវិត ប្រសិនតុលាការ រកឃើញ ពីពិរុទ្ធភាពនោះ។

លោកបានបញ្ជាក់ថា ឈ្មោះ សុខ ឈួនត្រូវបាន ចាប់ខ្លួន ដោយសមត្ថកិច្ច នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាព កាប់ជនរងគ្រោះមា្នក់ ឈ្មោះ លី អាពូម៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិឥស្លាម មាន មុខរបរ ជាកម្មកររោងចក្រ បណ្តាលឲ្យស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នៅចំណុច ផ្លូវសហព័ទ្ឋរុស្ស៊ី មុខក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

ក្រោយកាប់ប្រហារ ជនរងគ្រោះរួច ឈ្មោះ សុខ ឈួន និង បក្ខពួក២ នាក់ទៀត បានជិះម៉ូតូ គេចខ្លួនបាត់ បាត់ស្រមោល ក៏ប៉ុន្តែត្រូវបានចាប់ខ្លួន ក្នុងរយៈពេល ១ថ្ងៃ ក្រោយមក។

ស្នងការរងនគរបាល និងជាប្រធានការិយាក័យកណ្តាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានី ភ្នំពេញ លោកឧត្តម សេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥នេះថា ជនដៃដល់ ដែលបានកាប់ប្រហារយុវជនម្នាក់ ដោយដាវស៊ាំម៉ូរៃ ជិតដាច់ក រហូតដល់ស្លាប់ នៅមុខក្រសួងការងារ តាម បណ្តោយផ្លូវសហព័ន្ឋ រុស្សុី កាលពីប៉ុន្មានថ្ងៃមុននោះ ត្រូវបានចាប់ខ្លួនហើយ ។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ជនសង្ស័យ ដែកត្រូវចាប់ខ្លួន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៥កន្លងទៅ នៅទឹកដី ខណ្ឌប្ញស្សីកែវនោះ ឈ្មោះ សុខ ឈួន អាយុជាង២០ឆ្នាំ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានអោយដឹង ថា ក្រោយពីមានអំពើឃាត កម្មកាប់សម្លាប់គ្នា ដ៏សាហាវ បែបនេះ កើតឡើងនៅ កណ្តាលក្រុង នគរបាលការិ យាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយ នគរបាល ខណ្ឌទួលគោក បានបើកការ ស្រាវជ្រាវតាមជំនាញរបស់ ខ្លួនយ៉ាងយកចិត្តទុកដាក់ រហូតតាមចាប់ ជបដៃដល់រូបនេះតែម្តង ។

តាមមន្ត្រីនគរបាលដដែល លួចបង្ហើបថា ជនរងគ្រោះ ក៏ជាសមាសភាពមិនល្អផង ដែរ ពោលក្រោយការស្រាវ ជ្រាវសាវតា គឺជននេះពាក់ ព័ន្ឋបទល្មើសមួយចំនួន នាពេលកន្លងទៅ ។ សម្រាប់ជនសង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចឃុំខ្លួន នៅស្នងការដ្ឋាននគរបាល រាជធានី ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមផ្លូវច្បាប់ ហើយសមត្ថ្ិច្ចបាននិងកំពុង តាមចាប់ខ្លួនជនសង្ស័យ ផ្សេងទៀត ដែលអាចជាប់ ពាក់ព័ន្ឋទៅនឹង ករណីឃាតកម្មមួយនេះ ។

សម្រាប់ករណីឃាតកម្មមួយនេះ សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះអាយុ១៩ឆ្នាំ ឈ្មោះ លីអាពូម៉ា ជនជាតិឥស្លាម ស្នាក់នៅភូមិខ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ ជាកម្មកររោងចក្ររោងចក្រ និង ជាប្រភេទក្មេងស្ទាវ បានជិះម៉ូតូជាមួយសាច់ញាតិរបស់ខ្លួន ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាក លេខ ភ្នំពេញ 1BR-8540 ក្នុងទិសដៅពីកើតទៅលិច ដោយជនរងគ្រោះ ជិះពីក្រោយ ស្រាប់តែពេលជិះដល់មុខ សភាពាណិជ្ជកម្ម ក៏លេចមុខជនបង្កជិះម៉ូតូពីក្រោយកាប់ នឹងដាវបណ្ដាលឱ្យជនរងគ្រោះធ្លាក់ ពីលើម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។

សមត្ថកិច្ចបន្តទៀតថា ក្រោយកាប់ប្រហាររួចជនបង្ក បានបើកម៉ូតូ គេចខ្លួនបាត់ដោយសុវត្ថិភាព។ រីឯសមត្ថកិច្ចបាន ហៅសាច់ញាតិជនរងគ្រោះ ឈ្មោះម៉ាត់ សាហ្វីអ៉ី អាយុ២១ឆ្នាំ ស្នាក់នៅភូមិស្រុកជាមួយគ្នា ដែលជាឌុបយកទៅសួរនាំ ដើម្បីចង់ដឹងពីដំណើររឿង តាមចាប់ជនបង្ក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល