ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ និង ២នាក់ទៀត ត្រូវបញ្ជូនទៅកាន់ មន្ទីរ ពេទ្យ បន្ទាប់ពីយន្តហោះ យោធាស្រីលង្កា ផលិតនៅរុស្ស៊ី ប្រភេទ Antanov-32 (ស្លាបកង្ហាពីររួម) បាន ជួបប្រ ទះ នូវបញ្ហា ផ្នែកបច្ចេកទេស រួចក៏ធ្លាក់នៅតំបន់ អាធឺរូជីរីយ៉ា នៃរដ្ឋធានីកូឡុំបូ កាលពីម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ ២០១៤ នេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានដកស្រង់សម្តី ពីមន្ត្រីយោធា ស្រីលង្កា ទៀតថា ពួកគេបាន បាត់ បង់ ការទាក់ទង ជាមួយនឹង យន្តហោះ ខាងលើនេះ ពេលវា កំពុងធ្វើ ដំណើរពីតំបន់ ខាទូណាយ៉ាកេ ទៅកាន់ រ៉ាត្មាម៉ាឡាណា ។ អាជ្ញាធរផ្នែក អាកាស ចរណ៍ស៊ីវិល បានអះអាងថា ការបញ្ជាខុស បច្ចេក ទេស ទំនងជាមូលហេតុចម្បង ដែលនាំឲ្យ យន្តហោះធ្លាក់ក៏ប៉ុន្តែប៉ូលិសនឹងធ្វើការស៊ើបអង្កេតរកមូល ហេតុពិតប្រាកដ បន្តទៀត ៕

បញ្ជាក់ ៖ រូបភាព ឯកសារ

ប្រភព ៖ ដើមអម្ពិល ស៊ិនហួរ ហ្គូហ្គល