CamNews

យុត្ថារ៉ា ឆានី ខំ​ប្រឹង​បំភ្លេច​អតីត​កាល​ឈឺ​ចាប់ ខណៈ​អតីត​ភរិយា​កាន់​តែ​ផ្អែម​ល្ហែម​ជា​មួយ​គូ​ស្នេហ៍

ភ្នំពេញ៖ អតីតតារាសម្តែង ដែលធ្លាប់មានឈ្មោះបោះសំឡេង តាមរយៈការសម្តែងរឿងជាច្រើន លោក យុត្ថារ៉ា ឆានី ក្រោយពីបែកបាក់ ពីអតីតភរិយា អ្នកនាង ចន ច័ន្ទលក្ខិណា រួចទស្សនិកជនសង្កេតឃើញថាឆាកជីវិតរបស់លោកហាក់ មានការប្រែប្រួលចូលចិត្ត លាក់មុខលាក់មាត់ បង្ហាញអារម្មណ៍សោកសៅ មិនសូវចេញមុខចេញមាត់ នៅក្នុងកម្មវិធីសប្បាយៗ ក្នុងវិថីសិល្បៈដូចពេលមុនឡើយ។

មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែសម្ញែងស្នេហាផ្អែមល្ហែម ស្និទ្ធស្នាលអោបរឹត និងបណ្តើគូស្នេហ៍ទៅដើរកម្សាន្ត នៅក្រៅប្រទេសជាបន្តបន្ទាប់ ដោយមិនខ្វល់ពីអារម្មណ៍ របស់អ្នកណាឡើយ ។ តួយ៉ាងដូចជាពេលថ្មីៗនេះអ្នកនាងនិងគូស្នេហ៍បាន បង្ហាញកាយវិការបែបរ៉ូមែនទិក យ៉ាងមានក្តីសុខ ក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង ដែលទង្វើនេះគេមិនដឹងថា ជាចេតនាបង្ហាញជាសាធារណៈ ដើម្បីបញ្ឈឺចិត្តអតីតស្វាមីឫយ៉ាងណាឡើយ ។

ក្រោយពីមានការបង្ហាញកាយវិការផ្អែមល្ហែមបែបនេះ ជាសាធារណៈ គេសង្កេតឃើញថា បុរសអភ័ព្វស្នេហ៍ លោក យុត្ថារ៉ា ឆានី បានរំលេចសារសោកសៅកំសត់ៗ ផុសចេញពីដើមទ្រូងជាបុរសពោះម៉ាយថា “ អតីតកាល ទោះបីល្អឫអាក្រក់សុទ្ធតែបានកន្លងផុត ទៅហើយ ប៉ុន្តែអ្វីដែលកំពុង ប្រាកដគឺបច្ចុប្បន្នដែលជាកត្តាកំណត់លទ្ធផលអនាគត…” ។

បើទោះបីជាអតីតតារាសម្តែង លោក យុត្ថារ៉ា ឆានី បង្ហាញអារម្មណ៍ក្រៀមក្រមយ៉ាងនេះក្តី ប៉ុន្តែគ្មានអ្នកណាម្នាក់អាចធ្វើការវាយតម្លៃបានទេ ថាអតីតគូស្វាមីភរិយាគំរូមួយគូនេះ អ្នកណាខុសអ្នកណាត្រូវ សរខ្មៅយ៉ាងណាឡើយ។ ប៉ុន្តែអ្វីដែលកាន់តែគួរឲ្យ ចាប់អារម្មណ៍ខ្លាំងជាងនេះទៀតនោះ គឺកាលពីពេលថ្មីៗនេះ គឺមានអ្នកនៅឯនាយសមុទ្រម្នាក់ បានចេញមុខបកអាក្រាត លោក យុត្ថារ៉ា ឆានី យ៉ាងដំណំ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលមានឈ្មោះថា “Chanbo Keo” ថាអ្នកស្រីធ្លាប់បានជួប និងឃើញ លោក យុត្ថារ៉ា ឆានី ផ្ទាល់នឹងភ្នែក បាននាំស្រីស្នេហ៍វ័យក្មេង (មិនមែន ចន ច័ន្ទលក្ខិណា) ដើរលេងនៅព្រះសីហនុ កាលពីអំឡុងខែមិថុនា ឆ្នាំ២០០៦ ដោយលោកបានទៅហូបអាហារ គេមិនឲ្យលុយ ។

យ៉ាងណាក៏ដោយគេហទំព័រ Looking TODAY មិនទាន់អាចសុំការបំភ្លឺណាមួយ ពីបុរសសង្ហារមាឌធំ លោក យុត្ថារ៉ា ឆានី បានទេ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ។ ហេតុដូច្នេះយើងរង់ចាំ ស្វាគមន៍ចំពោះការចេញមុខបកស្រាយ ពីលោកពាក់ព័ន្ធរឿងនេះនៅពេលក្រោយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល