CamNews

ត្រូវ​កាត់បន្ថយ​ការដុះ​ក្បាលពោះ ដោយរបៀបណា?

អ្នកមានក្បាលពោះធំមែនទេ នេះប្រាកដជាធ្វើអោយអ្នកបាត់បង់ភាពជឿជាក់ ដូច្នេះ
អ្នកគួរតែស្វែងយល់ពីវិធិសាស្ដ្រដូចខាងក្រោម។

១ . ត្រូវ​បន្ថយ​ទម្ងន់​ឱ្យបាន មិនត្រូវ​ទទួលទាន​អាហារ​ផ្ដេសផ្ដាស ព្រោះជាតិ​អាហារ​មួយចំនួន​
ធំគឺជា​អាហារ​ដែលមាន​ជាតិកាឡូរី។ ត្រូវ​ទទួលទាន​អាហារ​ឱ្យបាន​ទៀងទាត់ ក្នុងមួយ​ថ្ងៃ​ត្រឹម
តែ​ ៥០០កាឡូរី វា​គ្រប់គ្រាន់​សម្រាប់​ទៅចិញ្ចឹម​សារពាង្គកាយ លោកអ្នក​បាន​ហើយ។ ត្រឹម​៥០០
កាឡូរី​នេះអាច​កាត់បន្ថយ​ទម្ងន់​លោកអ្នក​រហូតដល់​កន្លះ​គីឡូ​ ក្នុងមួយ​សប្ដាហ៍ ហើយ​មិន​ធ្វើ
ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ទៀតផង។

២ . មិនត្រូវ​កាត់​បន្ថយ​ទម្ងន់​ដោយ​ប្រើជាតិ​តែ ឬ​កាហ្វេ​ឡើយ ព្រោះ​វាអាច​ផ្ដល់ផល​ប៉ះពាល់
ដល់​សុខភាព ធ្វើឱ្យ​មានអាការ​ថប់ដង្ហើម ដោយ​សារតែ​កាឡូរី​នៅក្នុង​ឈាម​ប្រែប្រួល ហើយ​
បាត់លំនឹង​ដោយសារ​ជាតិ​កាហ្វេ និង​តែ។ លោកអ្នក​ដែល​ជ្រើសរើស​យកជាតិ​តែ ឬ​កាហ្វេ ធ្វើ
ការ​ស្រក​ទម្ងន់​នេះ មិនផ្ដល់​ឱ្យ​លោកអ្នក​ទទួលបាន​សុខភាព​ល្អ​នោះឡើយ។ ម្យ៉ាងទៀត​ប្រសិន
បើ​ឈប់​ទទួលទាន​ជាតិ​កាហ្វេ​នេះ លោកអ្នក​អាចឡើង​ទម្ងន់​លើស​ដើម​ផងដែរ។

វិធី​ការពារ​ការដុះ​ក្បាលពោះ

ដើម្បី​ការពារ​កុំឱ្យ​លោកអ្នក​ដុះ​ក្បាលពោះ​នោះ ត្រូវកាត់​បន្ថយការ​ទទួលទាន​អាហារ និង​ទទួល
ទាន​ឱ្យបាន​ទៀង​ពេលវេលា​ទៅតាម​កាល​កំណត់។ សូម​ជ្រើសរើស​របបអាហារ​ឱ្យបាន​ត្រឹមត្រូវ
និង​សក្ដិសម​ដើម្បី​ធ្វើការ​ទទួលទាន​តាមវ័យ និង​ពេលវេលា។ មិនត្រូវ​ទទួលទាន​អាហារ​កំដរ​មាត់
ឬ​អាហារ​សម្រន់​ណាដែល​មានជាតិ​ខ្លាញ់ និងស្ករ​ច្រើនពេក​ទេ។ សូម​កាត់បន្ថយ​ការ​ទទួលទាន
គ្រឿង​ស្រវឹង។ មិនត្រូវ​ទទួលទាន​ឱសថ​ប្រភេទ​មួយចំនួន​ដែល​ទទួលទាន​បាយ​បាន   សម្រាន្ដ
​លក់ឡើយ ព្រោះ​វាអាច​បង្ក​លក្ខណៈ ឱ្យ​លោកអ្នក​ឡើង​ទម្ងន់ ហើយ​អាច​ឈានដល់​មាន​ជម្ងឺធាត់
និង​ហើម​ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ LD