CamNews

ឃិត សំម៉ាលីស ចង់ល្បី ខ្លាំងពេក យកអាវវ៉ែនតា មកពាក់ខាងក្រៅ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម Diamond Music កញ្ញា ឃិត សំម៉ាលីស មួយរយៈពេលចុងក្រោយនេះ គេបានសង្កេតឃើញថា ហាក់មានយីអ៊ុនមិនសូវល្អទាល់តែសោះ ដោយជារឿយៗនាងបានទទួលរងការរិះគន់ជាបន្តបន្ទាប់ ទាំងអត្តចរិក ទាំងការច្រៀង និងការតុបតែងខ្លួន មើលទៅមិនសមជានារីខ្មែរទាល់តែសោះ ។ ជាក់ស្តែងថ្មីៗនេះ នាងបានរងការរិះគន់យ៉ាងចាស់ដៃ ជាថ្មីម្តងទៀត ខណៈដែលនាងឡើង ច្រៀងក្នុងកម្មវិធីមួយ នៅលើកញ្ចក់ទូរទស្សន៍ ហើយបានយកអាវក្នុង (អាវទ្រនាប់) មកពាក់សម្ញែងកណ្តាល វាលគ្មានការខ្មាសអៀនអ្វីទាល់តែសោះ ។

នៅថ្ងៃនេះ គេសង្កេតឃើញថា នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ហាក់មានការបង្ហោះរូបតារាចម្រៀងសិចស៊ីកញ្ញា ឃិត សំម៉ាលីស Share រិះគន់នាង ជាបន្តបន្ទាប់ទាក់ទងទៅនឹង ការតុបតែងខ្លួន ដោយនាងបានយកអាវក្នុង (អាវទ្រនាប់) មកពាក់សម្ញែង ដោយបើកចំហរ ធ្វើឲ្យនារីៗជាច្រើន មានការប្រតិកម្មយ៉ាងខ្លាំង វាយប្រហារនាងថា ហេតុតែនាងចង់ក្លាយជា តារាល្បីខ្លាំងពេក ភ្លេចគិតថា អី្វខុសអ្វីត្រូវ យកអាវទ្រនាប់ ដែលពាក់ខាងក្នុងមកពាក់នៅខាងក្រៅទៅវិញ មិនដឹងជា Style អីទេ នាងធ្វើបែបនេះ ធ្វើឲ្យខូចប្រពៃណីខ្មែរអស់ហើយ ។

តារាចម្រៀងសិចស៊ី និយមស្លៀកពាក់បញ្ចេញសាច់ដើមទ្រូងកញ្ញា ឃិត សំម៉ាលីស ហាក់ទទួលរងការរិះគន់ផ្ទួនៗគ្នា អត្តចរិក ក៏មានការឆ្មើងឆ្មៃ វាយឫកកប់ពពក ជាមួយអ្នកគាំទ្រ ជាពិសេសនាងទើបតែស្ងាត់ជម្លោះ ជាមួយនឹងប្រធានក្រុមចចកសមុទ្រ ។ ចំណែកការតុបតែងខ្លួន ក៏ពិបាកនឹងទទួលយក ដែលហេតុតែចង់ល្បីខ្លាំងពេក នាងខំប្រឹងបញ្ចេញសាច់លើក្រោម មិនប្រណីដៃ និងខំប្រឹងច្នៃម៉ូដ សម្លៀកបំពាក់ប្លែកៗ ដើម្បីទាមទារការចាប់អារម្មណ៍ និងប្រជាប្រិយភាព ទើបធ្វើឲ្យនាងមានការគិតខុស ដល់ថ្នាក់យកអាវក្នុងមកពាក់ ចំហរកណ្តាលវាលតែម្តងទៅ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល