ព័ត៌មានអន្តរជាតិ ៖ នៅឯកំពង់ផែ Kumai ភាគកណ្តាលកោះ Kalimantan ក្រុមអ្នក ជំនាញមុជទឹកជម្រៅ ជ្រៅ ១០ រូប ដែលត្រូវបានគេស្គាល់ថា SAR នោះ បានត្រៀមខ្លួនរួចជាស្រេច ឆ្ពោះ ទៅកាន់ វិសាលភាព ផ្ទៃសាគរ ខណៈមានជំនួយពីក្រុមការងារ នៃភ្នាក់ងារស្រាវជ្រាវ និង សង្គ្រោះថ្នាក់ជាតិ ប្រទេសឥណ្ឌូនេស៊ី ដែលហៅកាត់ថា BASARNAS ។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញមុជទឹកជ្រៅទាំងនេះ មានតួនាទីសំខាន់ខ្លាំងណាស់ នៅ ក្នុងប្រតិបត្តិការរុក រក និងស្វែងរក សាកសពយន្តហោះ និង មនុស្ស បាត់ខ្លួន ។ ជារៀងរាល់ថ្ងៃ ពួកគេ ត្រូវបានបញ្ជូនអោយ មុជចូលទឺកជម្រៅជ្រៅ ក្នុងប្រតិបត្តិការ តាមស្វែងរក បំណែកយន្តហោះធ្លាក់សាកសពអ្នកធ្វើដំណើរធ្លាក់ យន្តហោះ ក៏ដូចជា តាមស្វែងរក ប្រអប់ខ្មៅយន្តហោះធ្លាក់ជាដើម ។

វាគឺជាការងារដ៏លំបាក និងប្រឈមខ្លាំងជាទីបំផុត ខណៈមានជាការរំខាន ដោយ ស្ថានភាពអាកាសធាតុ តួយ៉ាង ខ្យល់កន្ទ្រាក់ខ្លាំង និង រលកបោកបក់ កំពស់ខ្ពស់ជាដើម ។

"កាតព្វកិច្ចចម្បងរបស់ក្រុមមុជទឹកយើងខ្ញុំ គឺស្វែងរកត្រលប់មកវិញ នូវបណ្តា សាក សពអ្នកដំណើរធ្លាក់ យន្តហោះ ពីបរិវេណ កំណត់បាន ជាទីតាំងធ្លាក់ មិនត្រឹមតែប៉ុណ្ណោះ នឹងនាំយកត្រលប់មកវិញដូចគ្នាដែរ នូវសម្បទារូបវ័នដ៏មានសក្តានុពលផ្សេងៗមួយចំនួនផ្សេងទៀត បើសិនជា ករណី រកឃើញ នៅជិតនឹង សាកសព តួយ៉ាង ដូចជា ប្រអប់ខ្មៅយន្តហោះធ្លាក់ជាដើម ។ ពួកយើង ត្រូវតែ ដោះរាល់ការជំពាក់ទាំង ឡាយជាប់ជាមួយនឹងសាកសព រួចធ្វើការរក្សាពួកគេ នៅក្នុងកញ្ជប់សាកសព បន្ទាប់មកត្រូវបន្លយខ្សែ អោយសាកសពទាំងនោះ អណ្តែតមកលើ តាមគោលដៅ ទៅលើផ្ទៃទឹក នៅពេ ល ដែលសាកសព បាន មានវត្តមានមកលើផ្ទៃទឹក ក្រុមការងារនៅលើទូក និងស្រង់ពួកគេ រួចយក ទៅ កាន់ដីគោក ជាក់ជាមិន ខាន ។ "

ដើម្បីសុខសុវត្ថិភាព ដល់ក្រុមការងារមុជទឹក ជម្រៅជ្រៅទាំងអស់ ពួកគេ ត្រូវ តែមានបទពិសោធន៍ខ្ពស់ ប្រកបទៅដោយជំនាញវីជ្ជាជីវៈ តាមប្រព័ន្ធស្តង់ដា អន្តរជាតិ ។ ជាការពិត ពួក យើងពិតជាមានឆន្ទះក្នុង ការចេញជួយសង្គ្រោះ វាគឹជាកម្លាំងចិត្តក្រុមការងារ យើងខ្ញុំ ក្រោយពីមានការហៅជំនួយ ពីរដ្ឋាភិបាល ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ក្រុមការងារមុជទឹ ក ជម្រៅជ្រៅមួយនេះ នឹង ចេញប្រតិបត្តិការ ចន្លោះពី ៧ ទៅ ១០ ថ្ងៃខាងមុខនេះ មុននឹងដាក់ជំនួសដោយក្រុមការងារ មុជទឹកថ្មីផ្សេងទៀត ៕

- អាន ៖ រកឃើញ សាកសព អ្នកដំណើរ ២ អ្នកទៀត ខណៈចាប់បាន រលកសញ្ញា ហើយ អាចចេញពី ប្រអប់ខ្មៅយន្តហោះធ្លាក់

- អាន ៖ សាកសព អ្នកដំណើរធ្លាក់យន្តហោះ ៤៣ នាក់ហើយរកឃើញ ខណៈជាង ១០០ នាក់ទៀត ជាប់នៅក្នុងតួយន្តហោះ នៅឡើយ មានវីដេអូ

- អាន ៖ មូលហេតុពិត នៃការធ្លាក់យន្តហោះ AirAsia សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់នោះ នឹងដឹងក្នុងពេលឆាប់ៗនេះ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia