ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រ យូអិន មួយគ្រឿងបានធ្លាក់ បណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ នៅ ភាគខាងជើងប្រទេសម៉ាលី។ នេះបើតាមក្រសួងការពារជាតិហូឡង់។

គួរបញ្ជាក់ថា ទូរទស្សន៍ប៊ីប៊ីស៊ី របស់អង់គ្លេស រាយការណ៍ នៅ ថ្ងៃ ពុធនេះ ថា ឧទ្ធម្ភាគចក្រហូឡង់របស់យូអិន បានបង្ខំការចុះចត អំឡុងពេលហ្វឹកហាត់មួយ ។ យ៉ាង ណា ក៏ដោយ មេបញ្ជាការកងទ័ពហូឡង់ លោកឧត្តមសេនីយ៍ Tom Middendorp បានថ្លែងថា “អ្វីបង្ហាញថា វាជាឧប្បតិ្តហេតុ”។

សេចក្តីរាយការណ៍ បន្ថែមអោយដឹងថា ៖ លោកនាយករដ្ឋមន្រ្តីហូឡង់ Mark Rutte ក៏បានថ្លែងផងដែរថា “ហូឡង់ មានសេចក្តីរន្ធត់ ចិត្ត ចំពោះដំណឹងស្តីពីឧប្បត្តិហេតុនេះ ” ។ ហូឡង់ មានបុគ្គលិករបស់ខ្លួន ប្រមាណ ៤៥០នាក់ នៅក្នុងប្រទេសម៉ាលី ក្នុងចំណោម១១.០០០នាក់ របស់យូអិន៕

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល