ពីមួយថ្ងៃទៅមួយថ្ងៃទៅមួយថ្ងៃ ពួកយើងទទួលបានព័ត៌មានកាន់តែច្រើន ជាងមុនស្តីពីគំរូ ទូរស័ព្ទ Normandy ដែលជាទូរស័ព្ទប្រើ Android របស់ Nokia។ បើទោះជា ព័ត៌មានចចាមអារាម ទាំងនេះ ពិតឬមិនពិត យ៉ាងណានោះ ប៉ុន្តែច្បាស់ណាស់ថា គំរូនេះពិតជាមានមែន ដែលកំពុង ស្ថិតក្នុង ដំណាក់ការ ពិសោធ។

រូបភាពវើហ្សិនជាក់ស្តែង នៅលើគេហទំព័រចិន

ការលេចចេញលើកនេះ រូបភាពស្តីពី interface appdrawer របស់ទូរស័ព្ទ មើលទៅហាក់ដូចជា ប្លែក មិនដូចទៅនឹងទូរស័ព្ទប្រើ Android ណាមួយ ដែលកំពុងតែមាននៅលើទីផ្សារឡើយ។ បើ សិនជាយើងសម្លឹងមើលតែ interface យើងនឹងគិតថា វាគឺជាវើហ្សិនអាប់ឌេត នៃស៊េរី Asha គឺមិនមែនជាផលិតផលប្រើ Android ថ្មីនោះឡើយ។

រូបភាពថ្មីមានច្រើនពណ៌នៃ Nokia Normandy របស់ @evleaks

លទ្ធភាពច្រើនទូរស័ព្ទ Normandy នឹងត្រូវបានបង្ហាញខ្លួននៅក្នុងពិព័រណ៌ MWC 2014 ខាងមុខ នេះ ឬអាចនិយាយជាសាមញ្ញថា វាគ្រាន់តែគំរូពិសោធ ហើយ Nokia នៅមិនទាន់មានផែនការ បង្ហាញណែនាំទូរស័ព្ទ Android នៅឡើយទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte