ជប៉ុន៖ តាមការអោយដឹងពីឆ្មាំសមុទ្រនៃប្រទេសជប៉ុន កាលពីព្រឹកថ្ងៃទី ២៥ តុលានេះ
ថា កប៉ាល់ល្បាតចិនចំនួនបីគ្រឿង បានឈានចូលក្នុងដែនជម្លោះសមុទ្រទៀតហើយ។

ទោះបីជារយៈថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលជប៉ុន បានព្រមទទូលទិញកោះ Senkakus ឬ
ភាសាចិនថា Diaoyus ក្នុងតំម្លៃសមរម្យមួយ ដែលមានលក្ខណៈជាឯកជនក៏ដោយក៏រដ្ឋា
ភិបាលចិន នៅតែមិនបានយកចិត្ដទុកដាក់ចំពោះរឿងនេះដែរ ហើយថែមទាំងបានបញ្ចូន
កប៉ាល់ធំៗ ចូលដែនទឹកនោះជាបន្ដបន្ទាប់ទៀតផង។

ពត៌ក្នុងស្រុករបស់ជប៉ុន បានអោយដឹងថា ក្រោយពីមានការលុកលុយជាថ្មីនៃកប៉ាលចិន
លោក Chikao Kawai អនុរដ្ឋមន្រ្ដីក្រសួងការបរទេសជប៉ុន បានទូរស័ព្ទទៅកាន់រដ្ឋាភិបាល
ចិនភ្លាម។ អ្វីដែលលោក Hong Lei មន្ដ្រីអ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយថា
វាមិនមែនអ្វីដែលចម្លែកទេ ដែលកប៉ាល់ចិនចូលក្នុងដែនសមុទ្រនោះ ណាមួយគេគ្រាន់តែ
ធ្វើតាមបញ្ជាតុលាជាតិក្រុងប៉េកាំងប៉ុណ្ណោះ។ ជុំវិញបញ្ហានេះ នឹងត្រូវដោះស្រាយយ៉ាង
ណានោះ យើងនូវមិនទាន់ដឹងនៅឡើយទេ៕

ដោយ៖ នារី
ប្រភព៖ channelnewsasia