CamNews

អ៊ឹង និមល មិនទាន់ស្ងប់​អារម្មណ៍ នឹងមរណភាពម្ដាយ ដកចិត្តដកកាយ​ពីរឿងស្នេហា

ភ្នំពេញៈ តារាសម្ដែង និងបង្ហាញម៉ូដ រាងតូចច្រឡឹង កញ្ញា អ៊ឹង និមល បានបង្ហើបឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នាងបានសម្រេចចិត្ត លែងចង់គិតពីរឿងស្នេហា ព្រោះតែនាងមានអារម្មណ៍ ធ្លាប់រងការឈឺចាប់ ដោយសាររឿងនេះ ជាពិសេសនៅមិនទាន់ស្ងប់ចិត្ត រឿងម្តាយទទួលមរណភាព ទើបនាងគ្មានចិត្តគិតរឿងស្នេហាទៀតទេ ។

កន្លងមកតារាបង្ហាញម៉ូដ ក្នុងក្រុម Cambodia Super Model កញ្ញា អ៊ឹង និមល ធ្លាប់លេចឮព័ត៌មានថា នាងលួចលាក់មានទំនាក់ទំនង ស្នេហាជាមួយថៅកែ លក់រថយន្តម្នាក់ មានទ្រព្យសម្បូរហូរហៀ អស់មួយរយៈពេលធំ។ តែក្រោយមកពួកនាង ក៏បានបែកបាក់គ្នាវិញ ដោយសារតែបុរសរូបនោះ មិនហ៊ានចំណាយលុយទិញផ្ទះ ផ្គាប់ចិត្តនាងតាមបំណង ។ ទោះជាយ៉ាងណា ការលេចឮព័ត៌មានបែបនេះ ម្ចាស់សាម៉ីខ្លួនមិនបានចេញមុខ បកស្រាយការពិតទេ មើលទៅនាងហាក់ដូចជា ចង់លាក់បាំងព័ត៌មាននេះ ។

ក្នុងជំនួបជាមួយ LookingTODAY តាមទូរស័ព្ទ តារាស្រីដែលវិវត្តន៍ខ្លួន ពីជាងផាត់មុខ មកជាតារាបង្ហាញម៉ូដ និងជាតារាសម្តែង កញ្ញា អ៊ឹង និមល បានប្រាប់ឲ្យដឹងថា បេះដូងរបស់នាង នៅពេលនេះ គឺនៅទំនេរ មិនទាន់មានម្ចាស់ទេ ដោយសារតែកន្លងមកមាន អ្នកតាមប្រម៉ាញ់ស្នេហ៍នាងច្រើន គួរសមដែរ តែនាងមិនយកភ្នែកមើល ព្រោះថានាង មានអារម្មណ៍ថា ហត់នឿយ មិនចង់គិត អ្វីក្រៅពីការងារទេ ។

តារាស្រីមាន ទម្រង់មុខពងក្រពើ រូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ ពេលនេះ ខ្ញុំមិនទាន់ចង់គិតពីរឿងស្នេហាទេ ដោយសារតែខ្ញុំនៅមានអារម្មណ៍ ខូចចិត្តពីរឿងម្តាយ មិនទាន់បាត់ អាឡោះអាល័យគាត់ផង តើឲ្យខ្ញុំយកចិត្ត ទៅគិតរឿង ស្នេហាបានយ៉ាងម៉េចទៅ ? សម្រាប់ខ្ញុំរឿង ស្នេហានេះ ទំនងជាទុកមួយឡែកសិន រង់ចាំពេលវេលាសមគួរ ទើបចាប់ផ្តើមគិតពីរឿងនេះ ជាថ្មិ.. ” ។

កញ្ញា អ៊ឹង និមល បានប្រកាស ដោយចំហរថា អ្វីដែលសំខាន់សម្រាប់ជីវិតនាង ពេលនេះលែងមានទៀតហើយ គ្រប់យ៉ាងដែលនាងខំប្រឹង គឺដើម្បីការងារ និងកេ្តរិ៍ឈ្មោះទៅថ្ងៃក្រោយ។ ប្រសិនបើនាង ទទួលបានជោគជ័យ លើការងារ ទើបនាងចាប់ផ្តើមយកចិត្តមកគិតគូរឿងស្នេហាឡើងវិញ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល