បន្ទាយមានជ័យ ៖ កុមា២នាក់បងប្អូនបង្កើត បានជិះកង់ដីរាប់សិបគីឡូម៉ែត្រ ពីក្រុងប៉ោយប៉ែត ទៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីទៅលេង ជាមួយអ៊ុំស្រី ពេលត្រឡប់មកផ្ទះវិញ យប់ជ្រៅ ពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច និងបានបង្អាក់ដំណើរ មិនអោយទៅមុខទៀត ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ស្នាក់នៅដេក១យប់សិន លុះព្រឹកឡើងទើបអនុញ្ញាត ឲ្យបន្តដំណើរទៅផ្ទះសម្បែងវិញ។ ហេតុការណ៍នេះ នៅវេលាម៉ោង១០យប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ នៅចំណុចហួសស្នងការ ប្រមាណ១០០ម៉ែត្រ។

លោក សន គឹមសួគ៌ នាយការិយាល័យ នគរបាលចរាចរណ៍ជើងគោកខេត្ត បានឲ្យដឹងនៅល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៤ថា ក្រោយបានទទួលការផ្តល់ព័ត៌មាន ពីអ្នករត់ម៉ូតូឌុបថា មានក្មេងប្រុសតូចៗចំនួន២នាក់ ជិះកង់ឌុបគ្នា ដោយធ្វើដំណើរពីត្បូងទៅជើងទាំងកណ្តាលយប់ ។

លោកក៏បានបញ្ជាកម្លាំងទៅមើល និងយកមកសាកសួរនាំ នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត កុមារា ២នាក់ បានជិះកង់ទាំងយប់ ពួកគេបានប្រាប់ថាខ្ញុំ ឈ្មោះខាំ ឌៀង អាយុ ១២ឆ្នាំ និងប្អូនប្រុសឈ្មោះ ខាំ ឡត អាយុ ៦ឆ្នាំ ចំណែកម្តាយរបស់គេឈ្មោះ ភ័ក្ត្រ អាយុ ៣០ឆ្នាំ នៅផ្ទះ និងឪពុកឈ្មោះ ប៉ុន អាយុ ៤០ឆ្នាំ ជាជាងសំណង់ គេទៅផ្ទះវិញ នៅក្រុងប៉ោយប៉ែត ។ ពួកគេបានបន្តថា ពួកគេមានក្តីនឹករលឹកអ៊ុំស្រីរបស់គេឈ្មោះ ភាព អាយុខ្ទង់ ៣៥ឆ្នាំ នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក៏សុំឪពុក ម្តាយ នាំគ្នាជិះកង់ពីក្រុងប៉ោយប៉ែត ទៅលេងអ៊ុំស្រី១ថ្ងៃ លុះវេលាម៉ោង៧យប់ថ្ងៃដដែល រូបគេ និងប្អូនបាននាំគ្នា ជិះកង់ត្រឡប់ទៅ ប៉ោយប៉ែតវិញ ។

លោក សន គឹមសួគបានបន្ថែមថា ដោយមានស្ថាភាពយប់ងងឹត និងដើម្បីសុវត្ថិភាព ម្យ៉ាងពីទីរួមខេត្តបន្ទាយមានជ័យ ទៅក្រុងប៉ោយប៉ែត ដីជាង ៤៦គីឡូម៉ែត្រ ដូច្នេះការធ្វើដំណើរពេលយប់ជិះកង់ មិនមានទាំងភ្លើងបំភ្លឺផងនោះ ក្រែងពួកគេជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬបញ្ហាផ្សេងៗ ក៏ឃាត់ដំណើរពួកគេ ឲ្យស្នាក់នៅ ក្នុងការិយាល័យ ជាមួយមន្ត្រីនគរបាលរបស់លោក១យប់ លុះព្រឹកឡើង ទើបឲ្យពួកគេបន្តដំណើរទៅក្រុងប៉ោយប៉ែត៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល