ភ្នំពេញ ៖ ស្ដ្រីវ័យ៥០ឆ្នាំម្នាក់ បានជិះម៉ូតូ ឌុបមកលោតទឹក នៅស្ពានព្រះមុនីវង្សចាស់ កាលពីវេលាម៉ោង ១២និង៣០ នាទីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប៉ុន្ដែសំណាង ល្អ បានអ្នកនេសាតនៅក្រោមស្ពានចេញទូក ជួយ សង្គ្រោះទាន់ពេលវេលា ។

យោងតាមមន្ដ្រីនគរបាលដែលយាមប្រចាំការនៅស្ពានព្រះមុនីវង្សចាស់ បានឱ្យដឹង ថា មុនពេលកើតហេតុ គេបានឃើញស្ដ្រីរង គ្រោះ ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច លុះ ពេលជិះមកដល់ពាក់កណ្ដាលស្ពាន ស្រាប់តែ ឱ្យម៉ូតូឌុបឈប់ រួចហើយក៏លោតចូលទៅក្នុងទឹកតែម្ដង ទៅ ។

ភ្លាមៗនោះ អ្នកនេសាទនៅក្រោមស្ពាន ព្រះមុនីវង្សចាស់ បានចេញទូកជួយអន្ដរាគមន៍ ស្រង់យកមកដាក់លើគោក ហើយក៏ត្រូវសមត្ថកិច្ចជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខណ្ឌមានជ័យ ។

យ៉ាងណាក៏ដោយ គេមិនទាន់ដឹងពីអត្ដ សញ្ញាណ របស់ស្ដ្រីរងគ្រោះនិងមូលហេតុ ដែលនាំឱ្យរូបគាត់ដាច់ចិត្ដមកលោតទឹក សម្លាប់ខ្លួនយ៉ាងនេះដែរ ៕

ផ្ដល់ដោយ ដើមអម្ពិល