បណ្តាម៉ូដែល iPhone 6 ទាំងនេះ គឺស្ថិតក្នុងស៊េរីផលិតផលលំដាប់ខ្ពស់ "The Lux iPhone 6" និងត្រូវ បានផលិតដោយ Brikk ដែលជាក្រុមហ៊ុនជំនាញរចនាម៉ូត បណ្តាឧបករណ៍គ្រឿងផ្សំប្រណិតៗ សម្រាប់ ផលិតផលរបស់ Apple។

បើទោះបីជា មិនទាន់ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅឡើយ ប៉ុន្តែបច្ចុប្បន្នអតិថិជន អាចធ្វើការកុម្មង់ ទិញមុនបានហើយនូវ iPhone 6 ម៉ូដែលស្រោបមាស ២៤ការ៉ាត់ ឬស្រោបផ្លាទីន។ Brikk មានទីចាត់ការ នៅ Los Angeles បានបើកទទួលការកុម្មង់ទិញអនឡាញ (Online) សម្រាប់អតិថិជន ដែលមានតម្រូវ ការជាមួួយនឹង ស៊េរីផលិតផលនេះ។

បណ្តារូបភាពទស្សនាវត្តី ដែលទើបតែត្រូវបានក្រុមហ៊ុនផលិតម៉ូដែលនេះ ប្រកាសបង្ហាញ បានឲ្យឃើញ ថា គឺដូចទៅនឹងរូបភាព iPhone 6 របស់បណ្តាព័ត៌មានចចាមអារាម កាលពីពេលមុនៗដែរ។ បណ្តា ស្មាតហ្វូនដែលមានការរចនាម៉ូត ដ៏ស្អាតលេចធ្លោ និងមានតំលៃថ្លៃនេះ នឹងត្រូវបានបង្ហាញខ្លួន នៅពាក់ កណ្តាលខែ កញ្ញា ខាងមុខនេះ។

តំលៃលក់នៃម៉ូដែលទាំងនេះ គឺពិតជាមិនថោកឡើយ។ ក្នុងពេលដែលម៉ូដែលស្រោបមាស ឬផ្លាទីន ត្រូវ បានដាក់លក់តំលៃចាប់ពី ៤៤៩៥ ដុល្លារ ម៉ូដែលដែលមានឡូហ្គោ Apple បំពាក់ដោយពេជ្រ នៅផ្នែក ខាងក្រោយ មានតំលៃលក់ដល់ទៅ ៨៣៩៥ ដុល្លារ។ ក្រៅពីម៉ូដែលពណ៌មាសលឿង និងផ្លាទីន Brikk នៅបំពេញបន្ថែមនូវម៉ូដែលពណ៌មាសផ្កាឈូក ដើម្បីឲ្យអតិថិជន មានជម្រើសកាន់តែច្រើន។

អតិថិជនត្រូវធ្វើការកក់ប្រាក់មុន ៥០០ ដុល្លារ សម្រាប់ម៉ូដែល iPhone 6 អេក្រង់ 4,7 inch មួយគ្រឿង ដែលមានមេម៉ូរីក្នុង 128 GB។ រយះពេលប្រគល់របស់ ត្រូវបានរំពឹងទុកថា នឹងប្រគល់ឲ្យអតិថិជន ក្នុង រយះពេល ៣ ទៅ៤សប្តាហ៍ បន្ទាប់ពី iPhone 6 ត្រូវបានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងខែកញ្ញា ខាងមុខ នេះ។

ទស្សនារូបភាពផ្លូវការរបស់ បណ្តាម៉ូដែល iPhone ដ៏ស្អាតប្រណិត ខាងក្រោមនេះ៖

ប្រែសម្រួល៖ សិលា
ប្រភព៖ zing, brikk